We TV Cambodia

ហេតុអ្វីការផ្តោតសំខាន់ទៅលើអ្វីមួយ មានសារៈសំខាន់នៅក្នុងជីវិតរបស់អ្នក?

ហេតុអ្វីការផ្តោតសំខាន់ទៅលើអ្វីមួយ មានសារៈសំខាន់នៅក្នុងជីវិតរបស់អ្នក?

អត្ថបទដោយ៖ រដ្ឋ ស្រីពេជ្រ

ប្រសិនជាអ្នកកំពុងរស់នៅក្នុងបរិបទមួយដែលមានភាពស្រពិចស្រពិល ឬបរិស្ថានជុំវិញដែលធ្វើឱ្យអ្នកធុញថប់ជារៀងរាល់ថ្ងៃនោះ​ អ្នកគួរតែរៀនផ្ដោតសំខាន់ទៅលើរឿងដែលអ្នកកំពុងធ្វើនៅក្នុងជីវិតប្រចាំថ្ងៃ ព្រោះថាអ្នកត្រូវតែរៀនគ្រប់គ្រង និងបែងចែកភាពចំាបាច់ និងមិនចាំបាច់ ក៏ដូចជាលះបង់អ្វីដែលជាសកម្មភាពរំខាន់ដល់ការតាំងចិត្តរបស់អ្នក។

ខាងក្រោមនេះគឺជាគន្លឹះមួយចំនួនដែលអ្នកគួរពិចារណា៖​

១)ការផ្តោតអារម្មណ៍អាចផ្លាស់ប្តូរអ្វីៗទាំងអស់

វាពិតណាស់ ដែលថាការផ្ដោតអារម្មណ៍គឺអាចផ្លាស់ប្ដូរអ្វីៗបានទាំងអស់ ព្រោះចវាជាការចាំបាច់ដែលអ្នកត្រូវតែតាំងចិត្តក្នុងការគិតគូរ ឬធ្វើការងារណាមួយដោយមិនមានការរុះខានពីមជ្ឈដ្ឋានជុំវិញ។ ពោលគឺអ្នកមិនអាចធ្វើអ្វីមួយដែលមិនមានការតាំងចិត្ត និងផ្ដោតអារម្មណ៍លើវានោះទេ កាលបើអ្នកមានការតាំងចិត្តល្អ លទ្ធផលការងារអ្នកក៏មានប្រសិទ្ធាំភាពទៅតាមនឹងដែរ។​

២)ជួយអ្នកឱ្យផ្លាស់ប្តូរជីវិតរបស់អ្នក

ការផ្តោតអារម្មណ៍អាចផ្លាស់ប្តូរជីវិតរបស់អ្នក តើផ្លាស់ប្ដូរយ៉ាងមិចទៅ? អ្នកនឹងគិតថាវាគ្រាន់តែជារឿងធម្មតាទេ តែតាមពិតទៅ សកម្មភាពបន្តិចបន្តួចគឺពិតជាមានឥទ្ធិពលធំធេងទៅដល់លទ្ធផលការងារអ្នកណាស់។ នៅពេលដែលអ្នកច្បាស់លាស់នឹងអ្វីមួយហើយ អ្នកនឹងវិវត្តន៍ខ្លួនទៅរកចំណុចមួយដែលជោគជ័យ តែបើអ្នកនៅតែអនុញ្ញាតឱ្យភាពរំខានទាំងនោះចូលក្នុងជីវិតអ្នក អ្នកក៏មិនមានថ្ងៃផ្លាស់ប្ដូរទៅណាដែរ។

៣) វាផ្តល់ឱ្យអ្នកនូវឱកាសកាន់តែច្រើន

ការផ្តោតអារម្មណ៍នឹងជួយអ្នកឱ្យរកឃើញផ្លូវដែលអ្នកមិនធ្លាប់ស្គាល់ វានឹងជួយអ្នកឱ្យនឹកឃើញវិធីដែលថ្មីៗហើយមានប្រសិទ្ធភាព ព្រោះថានៅពេលដែលអ្នកផ្ដោតអារម្មណ៍ ចិត្តរបស់អ្នកនឹងស្ងប់ល្អ អ្នកនឹងនឹកឃើញតែរឿងល្អៗមិនច្របូកច្របល់ប៉ះពាល់ទៅដល់ការឈ្វេងយល់របស់អ្នកទេ។

៤)ការផ្តោតអារម្មណ៍ពង្រីកចំណេះដឹងរបស់អ្នក

ការផ្តោតអារម្មណ៍នឹងជួយអ្នកឱ្យពង្រីកបញ្ញានិងចំណេះដឹងរបស់អ្នក។ នៅពេលអ្នកចាប់ផ្តើមផ្តោតលើការរៀនសូត្រចំណេះដឹងរបស់អ្នកនឹងរីកដុះដាលដោយមិននឹកស្មាន។

ដូច្នេះអ្នកគួរតែផ្តោតលើការរៀនអ្វីថ្មីជារៀងរាល់ថ្ងៃ ធ្វើឱ្យការរៀនសូត្រក្លាយជាអាទិភាពនៅក្នុងជីវិតរបស់អ្នក ព្រោះថានៅពេលអ្នកផ្តោតលើការពង្រីកចំណេះដឹងរបស់អ្នកជីវិតរបស់អ្នកនឹងរីកលូតលាស់ដោយស្វ័យប្រវត្តិ។

 

Related Articles