We TV Cambodia

ហេតុផល ៣ ដែលអ្នកមិនគួរទិញផ្ទះដាច់១០០% ទោះបីមានលុយគ្រប់ក៏ដោយ

ហេតុផល ៣ ដែលអ្នកមិនគួរទិញផ្ទះដាច់១០០% ទោះបីមានលុយគ្រប់ក៏ដោយ

កាលពីសប្ដាហ៍មុន WE TV Cambodia បានចុះផ្សាយរួចមកហើយ ពីមូលហេតុដែលអ្នកមិនគួរទិញផ្ទះដោយបង់រំលោះសុទ្ធ១០០% ប៉ុន្តែថ្ងៃនេះយើងនឹងចែករំលែកបន្ថែមទៀតពីមូលហេតុចំនួន ៣ ដែលអ្នកមិនគួរទិញផ្ទះដាច់១០០% នោះទេ ទោះបីអ្នកមានលុយគ្រប់សម្រាប់ទិញផ្ទះក៏ដោយ៖

១, មានលុយត្រឹមល្មមនឹងតម្លៃផ្ទះ៖ អ្នកមិនគួរទិញផ្ទះដោយបង់លុយដាច់១០០% នោះទេ បើអ្នកមានលុយត្រឹមល្មមនឹងតម្លៃផ្ទះ ព្រោះបើអ្នកមានផ្ទះដូចបំណងហើយ ប៉ុន្តែអ្នកគ្មានសល់លុយមួយកាក់ជាប់នឹងខ្លួនផងនោះ អ្នកប្រាកដជាគ្មានអ្វីសម្រាប់ប្រកបរបរស៊ី និងការសិក្សារបស់កូនទៀតនោះទេ ហើយចុងក្រោយអ្នកអាចនឹងត្រូវបង្ខំចិត្តលក់ផ្ទះទៅវិញ ហើយពិតណាស់ស់ការលក់បន្ទាន់អ្នកអាចនឹងត្រូវខាតផងក៏ថាបាន។

២, មិនទាន់មានមុខររបរជាបង្គោល៖ បើសិនអ្នកជាអ្នកធ្វើការឲ្យគេ និងមិនទាន់មានមុខរបរផ្ទាល់ខ្លួន អ្នកមិនគួរទិញផ្ទះតាមរបៀបនេះនោះទេ ព្រោះការងារអាចនឹងបាត់បង់នៅថ្ងៃណាមួយ ហើយអ្នកមិនអាចយកប្លង់ផ្ទះទៅដាក់ធនាគារដើម្បីយកលុយមកចាយវាយបានទេ។ ផ្ទុយទៅវិញ បើអ្នកមានមុខរបរផ្ទាល់ខ្លួន ហើយវាកំពុងជួបបញ្ហា អ្នកក៏អាចយកប្លង់ផ្ទះទៅដាក់ធនាគារដើម្បីជួយឲ្យអាជីវកម្មរីកចម្រើនទៅមុខវិញផងដែរ។

៣, ការចំណាយច្រើន៖ មុនចឹងអ្នកទិញផ្ទះតាមរបៀបនេះ អ្នកត្រូវមើលសិនថា ការចំណាយក្នុងគ្រួសាររបស់អ្នកមានទំហំប៉ុណ្ណា ហើយវាមានតុល្យភាពជាមួយប្រាក់ចំណូលរបស់អ្នកដែរទេ។ បើការចំណាយរបស់អ្នកច្រើន ពោលស្ទើរតែស្មើនឹងចំណូលរបស់អ្នកដែលរកបាន អ្នកមិនគួរទិញផ្ទះដោយការបង់ដាច់១០០% ព្រោះវាអាចបង្ករហានិភ័យដល់អ្នកនៅថ្ងៃក្រោយ។

ទោះជាយ៉ាងណា អ្នកអាចពិចារណាទិញផ្ទះដោយការបង់ ៥០%មុន ឬបង់ ៧០%ក៏បាន ដោយអ្នកគួរតែទុកលុយនៅជាប់ខ្លួនខ្លះដើម្បីប្រើប្រាស់ក្នុងពេលចំបាច់ផ្សេងៗ ហើយវាក៏ជួយឲ្យអ្នកស្ងប់ចិត្តផងដែរ ព្រោះអ្នកដែលមានគ្រួសារត្រូវការមានលុយទុកក្នុងផ្ទះជាចាំបាច់ទុកបម្រុងជានិច្ច។

អត្ថបទដោយ៖ Nevin

Related Articles