We TV Cambodia

ហេតុផលពិសេសដែលអ្នកគួរតែបង្រៀនកុមារឱ្យចេះហែលទឹក

ហេតុផលពិសេសដែលអ្នកគួរតែបង្រៀនកុមារឱ្យចេះហែលទឹក

យើងបានដឹងរួចមកហើយថា នៅតាមជនបទ ក្មេងៗភាគច្រើនសុទ្ធតែចេះហែលទឹក ដោយសារការរស់នៅរបស់ពួកគេ។ ដោយឡែក បើយើងងាកមកមើលនៅទីក្រុងវិញ ក្មេងៗខ្លះមិនសូវចេះហែលទឹកនោះទេ ការដែលទៅសួនកំសាន្តទឹក គឺគ្រាន់តែពួកគេចូលចិត្តលេងទឹក ឬត្រាំក្នុងទឹកតែប៉ុណ្ណោះ។

ដូច្នេះ ការបង្រៀនអោយ កូនក្មេងតូចៗឱ្យចេះហែលទឹក គឺមានគុណសម្បត្តិច្រើនណាស់ ក្នុងការលើកទឹកចិត្តកុមារ ធ្វើអោយកុមារសប្បាយរីករាយ មានសុខភាពល្អ ហើយនិងមានសុវត្ថិភាព ចេះការពារខ្លួនឯងបានថែមទៀតផង។ បើចង់ដឹងថា តើអត្ថប្រយោជន៏នៃការហែលទឹក ចំពោះកុមារ មានអ្វីខ្លះ? សូមអានចំណុចខាងក្រោមទាំងអស់គ្នា៖


• មានសុវត្ថិភាព៖ វាពិតជាមានសារៈសំខាន់ណាស់ ដែលអោយកូនរៀនចេះហែលទឹក
តាំងពីក្មេង ព្រោះថា អាចជួយបង្ការនូវ ចំនួនគ្រោះថ្នាក់ដោយសារការលង់ទឹក និងអាច
ថែរក្សាជីវិតខ្លួនឯងបាន។


• សុខភាពល្អ៖ ក្រៅពីមានសុវត្ថិភាព ហើយថែមទាំងមានរាងកាយមាំមួន ការហែលទឹក អាចធ្វើអោយមានរាងស្អាត សុខភាពរឹងមាំ ជាងមនុស្សធម្មតា ដែលមិនចេះហែលទឹក ។


• សុខភាពផ្លូវចិត្ត ៖ ការជំរុញអោយកូនតូច ចេះហែលទឹកតាំងពីក្មេង គឺអាចជួយដល់សុខភាព
ផ្លូវចិត្ត មានភាពប្រសើរឡើង។ សារជាតិនៅក្នុងទឹក គឺអាចជួយបន្ធូរអារម្មណ៏តានតឹង
បានច្រើនជាងការធ្វើលំហាត់ប្រាណផ្សេងៗ។ គួរបន្ថែមទៀតផងដែរថា ការហែលទឹក ក៏អាច
ជួយប្រយុទ្ធ ជាមួយនឹងបញ្ហាការបាក់ទឹកចិត្ត នឹងផ្លូវអារម្មណ៏ផងដែរ។

ប្រែសម្រួលដោយ៖ ពិសី

Related Articles