We TV Cambodia

ហេតុផលនៅពីក្រោយ នៃការឡើងទម្ងន់ដោយមិនដឹងខ្លួន

ហេតុផលនៅពីក្រោយ នៃការឡើងទម្ងន់ដោយមិនដឹងខ្លួន

តើអ្នកធ្លាប់មានអារម្មណ៏ថាឡើងទម្ងន់ ដោយគ្មានមូលហេតុដែរឬទេ? អ្នកប្រហែលជាមិនបានចាប់អារម្មណ៍ទេថាវាអាចកើតឡើងពីកំហុសប្រចាំថ្ងៃដែលអ្នកតែងតែធ្វើ​​ ខាងក្រោមនេះជាមូលហេតុទាំង ៦ធ្វើឲ្យអ្នកឡើងទម្ងន់ដោយមិនដឹងខ្លួនបាន៖

១,ភាពតានតឹង៖ ជាក់ស្ដែងភាពតានតឹងអាចបង្កើនការបញ្ចេញអ័រម៉ូន Cortisol ដែលជាប្រភេទអ័រម៉ូនជំរុញដល់ការបង្កើនចំណង់អាហារ និងឡើងទម្ងន់បានយ៉ាងលឿន។

២,កត្តាអាយុ៖ ស្រ្តីវ័យចំណាស់ ពិសេសស្រ្តីអស់រដូវ ហាក់ប្រឈមទៅនឹងអតុល្យភាពក្នុងរាងកាយ បង្កឲ្យទម្ងន់រាងកាយកើនឡើង ប៉ុន្តែនេះមិនមែនជាមូលហេតុតែមួយគត់នោះទេ។

៣,ការគេងមិនបានគ្រប់គ្រាន់៖ ជាក់ស្ដែងអ្នកវិទ្យាសាស្រ្តបានបង្ហាញថាវាអាចប៉ះពាល់ទៅដល់សមត្ថភាពនៃប្រព័ន្ធរំលាយអាហារ បម្រែបម្រួលអាំងស៊ុយលីន អតុល្យភាពរបស់គ្លុយកូសក្នុងរាងកាយនិងការកើនឡើងកម្រិតជាតិ Cortisol ដែលជំរុញដល់ការកើនទម្ងន់។

៤,ការញ៉ាំមិនទៀងទាត់៖ ជាក់ស្តែងដោយហេតុថានៅពេលរាងកាយទទួលរបបអាហារមិនបានទៀងទាត់ សរីរាង្គក៏ធ្វើការងារមិនប្រក្រតី ដែលជំរុញឲ្យមានការកើនឡើងជាតិខ្លាញ់ និងឡើងទម្ងន់បាន។

៥,អតុល្យភាពក្រពេញទីរ៉ូអ៊ីត៖ កាលណាក្រពេញនេះបាត់បង់សមត្ថភាពក្នុងការផលិតអ័រម៉ូន វាអាចជះឥទ្ធិពលអវិជ្ជមានទៅលើដំណើរការមេតាបូលីស និងនាំឲ្យឡើងទម្ងន់ដែលជាសញ្ញានៃជំងឺ  Hypothyroidism (ជំងឺទាក់ទងក្រពេញនឹងនៅក ធ្វើឲ្យមានអារម្មណ៍អស់កម្លាំងខ្សោយ និងឡើងទម្ងន់)។

ប្រែសម្រួលដោយ៖ ពិសី

Related Articles