We TV Cambodia

ហេតុផលដែលបណ្ដាលឲ្យបរាជ័យក្នុងពាណិជ្ជកម្មតាមអ៊ីនធឺណេត

ហេតុផលដែលបណ្ដាលឲ្យបរាជ័យក្នុងពាណិជ្ជកម្មតាមអ៊ីនធឺណេត

ពាណិជ្ជកម្មតាមអ៊ីនធឺណេត​ផ្តល់ជូននូវឱកាស​ដ៏អស្ចារ្យ​ដើម្បីបង្កើន​ប្រាក់ចំណូលមិនដាច់​ព្រោះវាអាចបើកបានទាំងថ្ងៃទាំងយប់គ្រប់ពេលគឺ២៤ម៉ោងក្នុងមួយថ្ងៃ។ ប៉ុន្តែកំពុងតែដួលរលំដោយសារ​មូលហេតុទាំងអស់នេះ ៖

១/ រូបភាពតាំងបង្ហាញមានគុណភាពអន់ពេក

រូបភាពតំណាង

រូបភាពនៃផលិតផលដែលមានលើអ៊ីនធឺណេតនោះនិងការពណ៌នាលម្អិតអំពីផលិតផលក៏មិនក្បោះក្បាយនៅពេលទិញអីវ៉ាន់តាមអ៊ីនធឺណេតអតិថិជនមិនអាចរើសផលិតផលមួយមកពិនិត្យមើលឱ្យគ្រប់ជ្រុងជ្រោយបានទេ។

២/ ខ្វះពត៌មានសម្រាប់ទាក់ទង

រូបភាពតំណាង

ការមិនតាំងបង្ហាញពត៌មានគ្រប់គ្រាន់ឱ្យគេទាក់ទង ឬទុកមធ្យោបាយទាក់ទងនៅឆ្ងាយពេក គឺជាឧបសគ្គដ៏​ធំមួយដែលធ្វើ​ឱ្យអតិថិជនមិន​ទុកចិត្តលើអ្នក។

៣/ ភាពស្មុគស្មាញច្រើន

រូបភាពតំណាង

អតិថិជនមិនចូលចិត្ត​ចំណាយពេលបំពេញបែបបទច្រើនដើម្បីទិញផលិតផលអ្វីមួយទេ។ អ្នកអាចបញ្ជៀសដំណើរការស្មុគស្មាញតាមរយៈការធ្វើយ៉ាងណាឱ្យវិធីទិញដូចកាន់តែមានលក្ខណៈងាយស្រួល ។

៤/ លាក់តម្លៃ

រូបភាពតំណាង

នេះជាបញ្ហាធំមួយ។ ក្រៅពីការបង្ហាញតម្លៃទំនិញឱ្យបានច្បាស់នៅក្បែរអីវ៉ាន់ តម្លៃដឹក​ជញ្ជូនក៏គួរ​តែបង្ហាញឱ្យគេដឹងដែរ។ ការលាក់បាំងតម្លៃទាំងនេះ​នឹងធ្វើឱ្យអតិថិជនមានអារម្មណ៍ថាមិនចូលចិត្ត ។

៥/ កុំព្យូទ័រ ឬទូរស័ព្ទ

រូបភាពតំណាង

ពាណិជ្ជកម្មតាមអ៊ីនធឺណេតរបស់អ្នកមិនបានគិតគូរដល់ការរចនាសម្រាប់កញ្ចក់ទូរស័ព្ទដៃ ឬកុំព្យួរទ័រនោះ រូបភាពនិងទ្រង់ទ្រាយ​នៃគេហទំព័រ​របស់អ្នកនឹងលែងមានភាពទាក់ទាញ ។

៦/ ធ្វើទីផ្សារតាមអ៊ីនធឺណេ

រូបភាពតំណាង

តើមានប្រយោជន៍អ្វី​បើអ្នកបានរៀបចំល្អអស់ពីចិត្តហើយ តែគ្មាននរណា​ម្នាក់ស្គាល់​គេហទំព័រ​​របស់អ្នក? មានមធ្យោបាយ​ផ្សព្វផ្សាយជា​ច្រើនដែលចំណាយ​អស់តិចជាងអ្នក​គិតបារម្ភទៅទៀត ហើយបើអ្នកចង់ជោគជ័យ។

៧/ មិនឆ្លើយតបនឹងអតិថិជន

រាល់ការចង់ដឹងឬសំណួរណាមួយរបស់អតិថិជនមិនត្រូវទុករង់ចាំស្អែកដើម្បីឆ្លើយតបទេ ព្រោះអតិថិជនខ្លះចូលពិនិត្យមើលផលិតផលទាំងយប់ក៏មានដែរ។

 

ប្រែសម្រួលៈ គឹមសួ

Related Articles