We TV Cambodia

ហុងកុង ប្រកាសចែកលុយដល់ប្រជាប្រជាពលរដ្ឋ ម្នាក់ៗជិត ១៣០០ដុល្លារអាមេរិក

ហុងកុង ប្រកាសចែកលុយដល់ប្រជាប្រជាពលរដ្ឋ ម្នាក់ៗជិត ១៣០០ដុល្លារអាមេរិក

បរទេស៖ រដ្ឋាភិបាលទីក្រុងហុងកុង បានប្រកាសឧបត្ថម្ភទឹកប្រាក់ដល់ប្រជាពលរដ្ឋរបស់ខ្លួន ក្នុងម្នាក់ៗទទួលបានទឹកប្រាក់ចំនួន ១០០០០ដុល្លារហុងកុង ត្រូវនឹង១២៨៥​ ដុលា្លសអាមេរិច ទៅប្រជាពលរដ្ឋដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ។

យោងតាមទិន្នន័យបង្ហាពីស្ថិតិប្រជាជនសរុបមានចំនួន ប្រមាណជា ៧លាននាក់ ក្នុងទីក្រុងហុងកុង ដែលរដ្ឋាភិបាលនឹងរៀបចំកញ្ចប់ថវិការ ដល់ទៅ ១៥.៤លានដុល្លារអាមេរិក សម្រាប់ដំណើរការ គម្រោងមួយនេះ។

លោក Paul Chan រដ្ឋលេខាធិការផ្នែកហិរញ្ញវិត្ថុ ប្រចាំនៅទីក្រុងហុង បានធ្វើការប្រកាសពីកញ្ចប់ថវិការជំនួយ និងថែមទាំងបញ្ជាក់ទៀតថា ការបង្កើតកញ្ចប់ថវិការជំនួយនេះគឺ ធ្វើឡើងដើម្បីទប់ស្កាត់នូវបញ្ហាបន្ទាន់ដែល​អាច​ប៉ះពាល់ដល់សេដ្ឋកិច្ច ខណៈដែលមេរោគ Covid -19 កំពុងតែបន្ដរីករាលដាល។ មិនត្រឹមតែប៉ុណ្ណោះការផ្ដល់​ឲ្យ​នេះ ក៏ត្រូវបាន រាប់បញ្ចូលទាំងការ មិនយកពន្ធលើវិស័យ អាជីវកម្ម និង ការផ្ដល់ប្រាក់ឧបត្ថម្ភផ្សេងៗទៀត។ លោកក៏បានលាតត្រដាងនូវ ការព្យាករណ៍កំណើនសេដ្ឋកិច្ច ក្នុងឆ្នាំនេះ អាចចាប់ពី -១.៥ ដល់ទៅ ០.៥%។ កាលពីឆ្នាំមុន GDP របស់ហុងកុង បានធ្លាក់ចុះ ១.២%។ សារពើពន្ធឆ្នាំ ២០១៩/២០២០ ក៏ជាឱនភាពថវិកាលើកដំបូងរបស់ហុងកុងក្នុងរយៈពេល ១៥ ឆ្នាំដែលមានទឹកប្រាក់ ៣៧,៨ ពាន់លានដុល្លារហុងកុងស្មើនឹង ១,៣% នៃផលិតផលក្នុងស្រុក(GDP)សរុប។

លោក Paul Chan បន្ថែមទៀតថា បញ្ហាប្រឈមចំពោះមុខពេលនេះ មានតែលុយទេដែលអាចដោះស្រាយ ជួយឲ្យពួកគេអាចចាកចេញពីទុក្ខលំបាកបាន។ លោកបានសន្យាថា នឹងត្រៀមប្រាក់បន្ថែមដល់ទៅជាង ១ពាន់លានដុល្លារថែម ដើម្បីផ្តល់ប្រាក់ឧបត្ថម្ភទ្វេដងប្រចាំខែដល់គ្រួសារដែលមានប្រាក់ចំណូលទាប ការធ្លាក់ចុះវិស័យទេសចរណ៍ …ដែលទទួលគ្រោះដោយ កូរ៉ូណា។

អត្ថបទដោយ៖ Stince

ប្រភព៖ក្រៅស្រុក

Related Articles