We TV Cambodia

ហាមកោសខ្យល់ដាច់ខាតចំពោះមនុស្ស ៦​ប្រភេទនេះ​ ប្រយត្ន័គ្រោះថ្នាក់!!

ហាមកោសខ្យល់ដាច់ខាតចំពោះមនុស្ស ៦​ប្រភេទនេះ​ ប្រយត្ន័គ្រោះថ្នាក់!!

ជាធម្មតា​ ការកោសខ្យល់ ត្រូវបានប្រជាជនខ្មែរយើងប្រកាន់ខ្ជាប់ជាទម្លាប់មួយ ដើម្បីធ្វើឲ្យធូរស្បើយនូវអាការៈមិនសូវស្រួលខ្លូនដូចជាក្តៅខ្លួន ឬជំងឺផ្តាសាយជាដើម។ ប៉ុន្តែពួកគាត់មិនបានដឹងច្បាស់ពីគុណវិបត្តិរបស់វា ដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតឡើយ។​​ ហើយអ្វីដែលសំខាន់នោះ គឺត្រូវដឹងថាយើងមិនមែនចេះតែកោសបាន លើមនុស្សគ្រប់ប្រភេទនោះទេ។​ ខាងក្រោមនេះជាប្រភេទមនុស្សដែលមិនគួរកោសខ្យល់ ព្រោះអាចបណ្ដាលស្លាប់បាន៖

១. កុមារ៖ កូនក្មេង គឺមានស្បែកទន់ខ្សោយណាស់ ប្រសិនបើមានការប៉ះមេរោគបន្តិចអាចបណ្តាលឲ្យឆាប់កន្ទួលរមាស់ ឆាប់ឆ្លងនូវបាក់តេរីផ្សេងៗយ៉ាងងាយស្រួល។ ម្យ៉ាងទៀតចលនាឈាមរបស់កុមារងាយរងនូវសម្ពាធយ៉ាងខ្លាំងនៅពេលកុមារទទួលរងនូវការកោសខ្យល់។

២. ស្ត្រីមានផ្ទៃពោះ៖យោងតាមគ្រូពេទ្យជំនាញមួយចំនួនបានណែនាំថា ចំពោះអ្នកដែលមានផ្ទៃពោះ មិនគួរកោសខ្យល់ឡើយ។

 

៣. អ្នកមានជំងឺបេះដូង៖ នៅពេលដែលអ្នកកោសខ្យល់ ចលនា និងចង្វាក់បេះដូង​​ បង្ករឱ្យមានការរលាក វានឹងវាយប្រហារដល់បេះដូងជាថ្មីម្ដងទៀត ដែលជាបញ្ហាគ្រោះថ្នាក់បំផុត អាចឈានទៅដល់ការពិការ ឬបាត់បង់ជីវិតទៀតផង។

៤. អ្នកមានសម្ពាធឈាមខ្ពស់៖ ការកោសខ្យល់អ្នកសម្ពាធឈាមខ្ពស់ អាចបណ្តាលឲ្យអ្នកមានបញ្ហា​​ ជំងឺវៀចមុខ វៀចមាត់ និងងងឹតភ្នែក ដោយសារនៅពេលសម្ពាធឈាមឡើងខ្ពស់ សរសៃឈាមនឹងធ្វើការរីកធំ។

៥. អ្នកមានជំងឺស្បែក៖ បើអ្នកមានរបួសលើស្បែកហើយកោសខ្យល់ទៀតនោះ ពិតណាស់អ្នកនឹងប្រឈមមុខ​​ ជាមួយនឹងបញ្ហា អាឡែកហ្ស៊ីលើស្បែក ព្រមទាំងងាយឆ្លងមេរោគយ៉ាងលឿនបំផុតទៀតផង។

៦. អ្នកឈឺកញ្ចឹងក និងស្មា៖ ការកោសខ្យល់អាចបង្ករឱ្យមានការហូរឈាមនៅក្រោមស្បែក ដែលបណ្តាលឲ្យសរសៃឈាមឡើងដុំ និងកកស្ទះ។ ដូច្នេះ លោកអ្នកមិនគួរកោសខ្យល់ឡើយនៅខណៈពេលបែបនេះ។

ប្រែសម្រួលដោយ៖ ពិសី

 

Related Articles