We TV Cambodia

ហានិភ័យ! ព្រឹកនេះ អ្នកឆ្លងកើនដល់១៥នាក់ និងជាសះស្បើយតែ០៤ នាក់តែប៉ុណ្ណោះ

ហានិភ័យ! ព្រឹកនេះ អ្នកឆ្លងកើនដល់១៥នាក់ និងជាសះស្បើយតែ០៤ នាក់តែប៉ុណ្ណោះ

គិតត្រឹមថ្ងៃទី ១៥ ​​ខែមករា ឆ្នាំ​២០២១ យោងតាមការប្រកាសរបស់ក្រសួងសុខាភិបាល បានឱ្យដឹងថា មានករណីឆ្លងកូវិដ១៩​ ចំនួន១៥ និងមានអ្នកជាសះស្បើយចំនួន០៤​នាក់។ យ៉ាងណាមិញករណីអ្នករកមានវិជ្ជមានកូវិដ១៩ សុទ្ធសឹងតែជាពលករដែលធ្វើដំណើរមកពីប្រទេសថៃ ។ គួរជម្រាបផងដែថា ត្រឹមព្រឹកថ្ងៃ១៥ ខែ​មករា ឆ្នាំ២០២១ នេះ កម្ពុជាមានចំនួនអ្នកឆ្លងកូវិដ១៩រហូតទៅដល់ ៤២៦ នាក់ ដែលព្យាបាលជាសះស្បើយចំនួន ៣៨១ នៅសល់ចំនួន ៤៥  នាក់កំពុងសម្រាកព្យាបាលនៅតាមតំបន់រៀងៗខ្លួន។

សូមអានសេចក្ដីប្រកាសដូចខាងក្រោម៖

អត្ថបទដោយ៖​​ ពិសី

Related Articles