We TV Cambodia

ហានិភ័យដ៏គ្រោះថ្នាក់ចំពោះស្រ្ដី លើវិស័យបច្ចេកវិទ្យា ឌីជីថល (video inside)

ហានិភ័យដ៏គ្រោះថ្នាក់ចំពោះស្រ្ដី លើវិស័យបច្ចេកវិទ្យា ឌីជីថល (video inside)

បច្ចុប្បន្ន ការរីកចម្រើននៃបច្ចេកវិទ្យា ពិតជាធ្វើឲ្យមនុស្សមានភាពងាយស្រួល ក្នុងការប្រើប្រាស់ សម្រាប់​ជីវភាពប្រចាំថ្ងៃ ជាការទំនាក់ទំនង ការដំណើរការអាជីវកម្ម ក៏ដូចជាការងារ និងជាការកម្សាន្ដ ដែលមានស្ទើរគ្រប់សព្វបែបយ៉ាង តាមតម្រូវការ។ ទន្ទឹមនិងការ រីកចម្រើន ផ្ដល់នូវអត្ថប្រយោជន៍យ៉ាងច្រើនដូច្នោះ តែវាក៏មាន​គុណវិបត្ដដែលបានបង្កប់ខ្លួននៅក្នុងនោះផងដែរ អាស្រ័យលើសមត្ថភាពរបស់អ្នកប្រើប្រាស់។

មានករណីជាច្រើនបានកើតឡើងរួចទៅហើយ លើពិភពលោក អំពីឥទ្ធិពលយ៉ាងអាក្រក់ បានជះមក​លើស្ដ្រីជាជនរងគ្រោះ ​ជាមួយនឹងការថ្វេសប្រហេស ខ្វះខាងចំណេះដឹង អំពីការគ្រប់គ្រង និងចរន្ដនៃការវិវឌ្ឈ​យ៉ាងជឿនលឿន ដែលមិនអាចធ្វើអ្នកប្រើប្រាស់ជាច្រើនមិនទាន់បានយល់ពីវាច្បាស់។ យ៉ាងណាមិញ អ្នកស្រី លីម វីរីយ៉ា ជាសមាជិក ក្រុមប្រឹក្សាភិបាល នៃ សមាគមសហគ្រិនស្ត្រី កម្ពុជា បានលើកឡើងថា ការកើនឡើងអ្នកប្រើប្រាស់បណ្ដាញអិនធឺណែត ចេះតែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដែលក្នុងនោះ​ស្រ្ដីបានក្លាយទៅជាជនរងគ្រោះ ក្នុងឧក្រិដ្ឋកម្មអិនធឺណែត ដោយសារតែខ្វះខាតចំណេះដឹង មិនសូវទទួលបានការបំផុសបំផុលច្រើនអំពីផ្នែកទាំងនោះ។

ជាឧទាហរណ៍ងាយៗការប្រើប្រាស់ទូរស័ព្ទដៃ ស្មាតហ្វូន ដែលបច្ចុប្បន្នមានមនុស្សច្រើន អាចមានលទ្ធភាពទិញប្រើប្រាស់​។​ក្នុងនោះការវិវត្ដនៃបច្ចេកវិទ្យាទំនើប នៃប្រព័ន្ធការមេរ៉ា ធ្វើឲ្យមនុស្សស្រីចូលចិត្ដប្រើ ប្រាស់វាដើម្បីថតរូប ក្នុងនោះការថតរូប មិនបាននិយាយទៅកាន់ការថតរូបបែ ធម្មតានោះទេ គឺការថតរូប បែបអាក្រាតកាយ។ ការយល់ឃើញ របស់អ្នកប្រើប្រាស់ តែងគិតថា ការថតរូប ហើយលុបចេញវិញ គឺវានឹងអាចលុយ ទៅវិញបានភ្លាម ប៉ុន្ដែមិនមែនោះ ទេ សម័យបច្ចេកវិទ្យា គេអាចទាញយកមកវិញនូវ រាល់ឯក​សារដែលអ្នកបានលុបចេញ។ នេះគឺជាចំនុចគ្រោះថ្នាក់បំផុត របស់មនុស្សស្រីដែលពុំសូវមានសមត្ថភាពប្រើប្រាស់វា។

ខាងក្រោមនេះគឺជា កិច្ចសម្ភាសពិស្ដាផ្ទាល់របស់ អ្នកស្រី ជាមួយនឹង WETV ជុំវិញបញ្ហានេះ៖

អត្ថបទដោយ៖ Stince

Related Articles