We TV Cambodia

ហាងលក់ទំនិញ 7-Eleven របស់អាមេរិក គ្រោងចូលមកកម្ពុជា ក្នុងឆ្នាំ២០២១នេះ ដោយក្រុមហ៊ុន  CP All (Cambodia)

ហាងលក់ទំនិញ 7-Eleven របស់អាមេរិក គ្រោងចូលមកកម្ពុជា ក្នុងឆ្នាំ២០២១នេះ ដោយក្រុមហ៊ុន  CP All (Cambodia)

ហាងលក់ទំនិញប្រេនរបស់អាមេរិក 7-Eleven ដ៏ល្បីល្បាញ នឹងបង្ហាញខ្លួននៅរាជធានីភ្នំពេញ នៅឆ្នាំក្រោយ ក្រោមគម្រោងប្រតិបត្ដិការដោយ ក្រុមហ៊ុន CP Cambodia ដែលជាក្រុមហ៊ុន បុត្រសម្ពន្ធរបស់ក្រុមហ៊ុន CP Thai។

ក្រុមហ៊ុន CP Thai បានទទួលអាជ្ញាប័ណផ្ដាច់មុខ ក្នុងការបង្កើតប្រតិបត្ដិការ សាខាលើកដំបូងនៅក្នុងប្រទេសថៃ តាំងពីឆ្នាំ ១៩៨៩ មកម្ល៉េះពីអាមេរិក លុះរហូតមកទល់ពេលនេះ មានចំនួន 7-Eleven មិនក្រោម ១២០០០ សាខានោះទេ ដែលកំពុងតែដំណើរ នៅក្នុងប្រទេសថៃ ក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន CP Thai។ ចំនួនយ៉ាងច្រើន ជាងមួយម៉ឺនសាខាក្រោមការគ្រប់គ្រងរបស់ ក្រុមហ៊ុន CP ក្នុងប្រទេសថៃ បានក្លាយជាដៃគូយ៉ាងធំ លំដាប់ថ្នាក់លេខបីលើពិភពលោក បន្ទាប់ពីប្រទេសជប៉ុន និងអាមេរិក។

បច្ចុប្បន្ន​ដោយមើលឃើញថា ប្រទេសកម្ពុជា​ បានមានការវិនិយោគអន្ដរជាតិច្រើនផងដែរ ទៅលើប្រភេទអាជីវកម្ម ផ្សារទំនើប ឬម៉ាតជាដើម តួយ៉ាងដូចជា ក្រុមហ៊ុន AEON របស់ប្រទេសជប៉ុន និង MACRO .ល.។

ដោយ៖ Stince

Related Articles