ហាងកាហ្វេ Starbucks ក្នុងប្រទេសចិនពេលផ្ទុះវីរុស COVID-19 (ប្រភព៖ Google)
យោងតាមការចុះផ្សាយរបស់សារពត៌មាន CNBC ក្រុមហ៊ុន Starbucks បានបញ្ជាក់ប្រាប់វិនិយោគិនកាលពីថ្ងៃព្រហស្បតិ៍ថា ការបិទហាងនៅប្រទេសចិនដោយសារតែការផ្ទុះឡើងនៃមេរោគ COVID-19 ទំនងជានឹងបណ្តាលឱ្យមានការធ្លាក់ចុះចំនួន៥០% នៃការលក់របស់ខ្លួននៅក្នុងប្រទេសចិនក្នុងអំឡុងពេលត្រីមាសទី២ ។ លោកបន្ថែមថា យើងកំពុងមើលឃើញសញ្ញានៃការកើនឡើងវិញរបស់យើងនៅក្នុងប្រទេសចិន ហើយវាមិនទាន់បានរកឃើញថាមានការធ្លាក់ចុះខ្លាំងនោះទេនៃភាគហ៊ុនរបស់ខ្លួនក្នុងសហរដ្ឋអាមេរិក ដោយបានធ្លាក់ចុះតិចជាង ១% ប៉ុណ្ណោះ។
ហាងកាហ្វេ Starbucks ក្នុងប្រទេសចិន (ប្រភព៖ Google)
គូសបញ្ជាក់ផងដែរថា ការរីករាលដាលនៃមេរោគ COVID-19 ដែលកើតឡើងនៅក្នុងប្រទេសចិនបានបង្ខំឱ្យស្តារបាក់បិទហាងរបស់ខ្លួនប្រមាណ ២,០០០ហាង នៅដើមខែកុម្ភៈ ហើយវានឹងកាត់បន្ថយប្រាក់ចំណូលរបស់ស្តារបាក់ពី ៤០០ លានដុល្លារទៅ ៤៣០ លានដុល្លារអាមេរិកនៅក្នុងប្រទេសចិន នេះបើតាមការបញ្ជាក់របស់ស្តារបាក់ជាមួយគណៈកម្មការមូលប័ត្រសហរដ្ឋអាមេរិក។
ការធ្វើដំណើរក្នុងប្រទេសចិនពេលផ្ទុះវីរុស COVID-19 (ប្រភព៖ Google)
ក្រុមហ៊ុនបាននិយាយថាជាង៩០% នៃហាងរបស់ខ្លួននៅក្នុងប្រទេសចិនឥឡូវនេះបានបើកដំណើរការវិញហើយ ប៉ុន្តែកំពុងដំណើរការក្រោមការផ្ដោតទៅលើសុវត្ថិភាព ហើយកន្លែងអង្គុយមានតិចបំផុត។ មិនតែប៉ុណ្ណោះហាងក៏បានកាត់បន្ថយម៉ោងបើកដំណើរការរបស់ខ្លួនផងដែរ ដោយសារតែកម្រិតនៃការធ្វើចរាចរណ៍ដោយថ្មើរជើង និងរថយន្តមានកម្រិតទាប។ Starbucks បាននិយាយថាខ្លួនគ្រោងនឹងបើកហាងទាំងអស់នៅចុងត្រីមាសនេះហើយការធ្វើដំណើរនឹងមានភាពល្អប្រសើរបើប្រៀបធៀបទៅនឹងការធ្លាក់ចុះយ៉ាងខ្លាំងកាលពីខែកុម្ភៈ។
ហាងកាហ្វេ Starbucks ក្នុងប្រទេសចិន (ប្រភព៖ Google)
សូមបញ្ជាក់បន្ថែមថា Starbucks ក៏បានផ្លាស់ប្តូរកិច្ចប្រជុំម្ចាស់ភាគហ៊ុនប្រចាំឆ្នាំរបស់ខ្លួនដែលគ្រោងធ្វើនៅថ្ងៃទី ១៨ ខែមីនាតាមអ៊ីនធឺណេតដោយសារការឆ្លងមេរោគវីរុសនៅតំបន់ស៊ីអែតថល (Seattle) ។
ប្រែសម្រួលដោយ៖ Nevin
ប្រភព៖ ក្រៅប្រទេស
