We TV Cambodia

ហង្សមាស ស្វាគមន៍សមាជិកថ្មី កញ្ញា យូរី ជាមួយបទចម្រៀង បែបកន្ដ្រាក់អារម្មណ៍ឮសូរ “ផាំងៗ”

ហង្សមាស ស្វាគមន៍សមាជិកថ្មី កញ្ញា យូរី ជាមួយបទចម្រៀង បែបកន្ដ្រាក់អារម្មណ៍ឮសូរ “ផាំងៗ”

ការផ្លាស់ប្ដូរទ្រនំថ្មីរបស់ អតីតតារាស្រីផលិតកម្មសាន់ដេ ទៅកាន់គ្រួសារហង្សមាស ហាក់មិនសូវមានដំណឹង លេចធ្លាយប៉ុន្មាននោះទេ ជាពិសេសទៀត បើសូម្បីតែប្រិយមិត្ដដែលគាំទ្រ តារារូបនេះ ក៏ស្ទើតែភ្ញាក់ផ្អើល ផងដែរ ដោយក្រោយពីទទួលបានស្ដាប់ និង បកស្រាយចេញពី ផលិតកម្មហង្សមាសមកវិញជាមួយនឹងចំណងដៃបទថ្មីបែប យុវវ័យ នោះមានចំណងជើងថា “ផាំងៗ”។

ភាពស្រស់ស្អាត ប៉ិនប្រសព្វ ជាមួយនឹងទឹកដមសម្លេងយ៉ាងពិរោះបែបក្រមិចប្រមើម ខ្យូតគួឲ្យស្រលាញ់ កញ្ញា យូរី មិនបានបញ្ជាក់ ឬប្រកាសជាផ្លូវការឲ្យគាំទ្ររបស់កញ្ញាប្រិយមិត្ដលើបណ្ដាញសង្គម បានដឹងនោះទេ សម្រាប់ការចាកចេញនេះ ប៉ុន្ដែយ៉ាងណាក៏ដោយ ការប្រែខ្លួនជាសមាជិកផលិតកម្មយក្សមួយនេះ ក៏ទទួលបានចំណងដៃបទថ្មីបែបកន្រ្ដាក់អារម្មណ៍ ក៏មិនធ្វើឲ្យប្រិយមិត្ដ ខកចិត្ដផងដែរ។

ជុំវិញ ការផ្លាស់ប្ដូររបស់តារាចម្រៀងស្រី បែបសិចស៊ីរូបនេះ ក៏នៅមានបុគ្គលមួយរូបទៀត ដែលជាអ្នកនិពន្ធបទភ្លេងផង ថែមជាអ្នកចម្រៀងផងទៀតនោះ គឺលោក ផេន បូទី ក៏ត្រូវបានចាកចេញទៅកាន់ហង្សមាសផងដែរ ក្នុងជំនួបស្នាដៃចងក្រងឡើងបទលើកដំបូងដូចគ្នាជាមួយនឹងកញ្ញា យូរី (ផាំងៗ)។

គូបញ្ជាក់ផងដែរថា នៅមាន តារាផ្សេងទៀត ដែលស្ថិតក្នុងការសង្ស័យ នឹងចាកចេញពីសាន់ដេ ចូលទៅកាន់ហង្សមាស ព្រមគ្នាជាមួយ កញ្ញា យូរីផងដែរ។

តោះ ដើម្បីជ្រាបកាន់តែច្បាស់ មកទស្សនាបទថ្មីនេះទាំងអស់គ្នា៖

ដោយ៖ Stince

Related Articles