We TV Cambodia

ស្អាតប្លែក! ចិញ្ចៀនពេជ្ររបស់ឥណ្ឌា ដាំត្បូងចំនួន ១២,៦៣៨គ្រាប់

ស្អាតប្លែក! ចិញ្ចៀនពេជ្ររបស់ឥណ្ឌា ដាំត្បូងចំនួន ១២,៦៣៨គ្រាប់

ចិញ្ចៀនពេជ្រមួយវង់ ត្រូវបានរថនាឡើងយ៉ាងប្រណិត ដោយមានរាងជាផ្កា និងដាំត្បូងពេជ្រដល់ទៅ ១២,៦៣៨គ្រាប់ឯណោះ។ លោក Harish Bansal ជាអ្នកច្នៃចិញ្ចៀនបានឲ្យដឹងថា ចិញ្ចៀនពេជ្រមួយវង់នេះ មានទម្ងន់ចំនួន១៦៥ក្រាម ដែលវាជាគម្រោងក្នុងក្ដីស្រមៃរបស់លោកតាំងពី២ឆ្នាំមុនម៉្លេះ ខណៈពេលកំពុងសិក្សាពីការច្នៃម៉ូតគ្រឿងអលង្ការនៅទីក្រុង Surat នៃប្រទេសឥណ្ឌា។ ចំពោះគោលដៅច្នៃរបស់លោក គឺគ្រាប់ពេជ្រត្រូវតែលើសពី១០,០០០គ្រាប់ជានិច្ច ហើយលោកបានបោះចោលគំនិតច្នៃ និងម៉ូតចិញ្ចៀនជាច្រើនអស់​រយៈ​ពេលប៉ុន្មានឆ្នាំកន្លងមក រហូតដល់ចេញជាម៉ូតចិញ្ចៀនចុងក្រោយមួយវង់នេះ។ យ៉ាងណាមិញ ចិញ្ចៀនពេជ្រមួយវង់ខាងលើនេះ បានជាប់ឈ្មោះក្នុងកំណត់ត្រាពិភពលោកហ្គីនណេសហើយ ហើយលោក Bansal ក៏មិនទាន់មានគម្រោងដាក់លក់នៅឡើយទេ ដោយសារតែវាធ្វើឲ្យលោកមានមោទកភាព និងមិនអាចកាត់ថ្លៃបានផងដែរ។

សូមទស្សនាជាមួយរូបភាពចិញ្ជៀនខាងក្រោម៖

អត្ថបទដោយ៖ ពិសី

Related Articles