អាគារថ្មីនៃទីស្ដីការក្រសួងរៀបចំដែនដី នគរូនីយកម្ម និង សំណង់ គ្រោងនិងបញ្ចប់ការសាងសង់ជាស្ថាពរ នៅមុនបំណាច់ខែមីនា ខាងមុខនេះ និងត្រៀមបើកសម្ភោធជាផ្លូវការនៅថ្ងៃទី ០៤ មេសា ឆ្នាំ ២០២១ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា។ អាគារនេះផងដែរ ចាប់ផ្ដើមសាងសង់កាលពីថ្ងៃទី ២៨មករា ឆ្នាំ ២០២០ មកទល់ពេលនេះបានលេចរូបរាងឡើងយ៉ាងល្អប្រណិត គួរជាទីទាក់ទាញក្រៃលែង។ យ៉ាងណាមិញ មានការលើកសសើរពីសំណាក់មហាជនពលរដ្ឋខ្មែរ ចំពោះអាគារថ្មីនេះ ដោយសាងសង់ឡើងរក្សារនូវអត្តសញ្ញាណខ្មែរ ប្រើរចនាបទខ្មែរ តាំងពីបុរាណ ដែលយើងឃើញនូវប្រាង្គប្រាសាទ និងវត្តអារាមខ្មែរយើង។
អត្ថបទដោយ៖ ពិសី
