We TV Cambodia

ស្វែងយល់ពីអត្ថប្រយោជន៍ទាំង៣នៃការញ៉ាំផ្លែម្នាស់

ប្រភព៖អុីធឺណេត

ដោយ៖ ហួ ឆេងស៊ីម

ជាទូទៅ ផ្លែម្នាស់ពិតជាមានប្រយោជន៍យ៉ាងច្រើនសម្រាប់មនុស្សគ្រប់រូប ដែលផ្លែមួយនេះអាចប្រើបានច្រើនមុនដូចជា​ ជាបន្លែសម្រាប់មុខម្ហូបផ្សេងៗ ក៏ដូចជាបង្អែមលាងមាត់ផងដែរ។ ម្នាស់មិនត្រឹមតែមានរសជាតិឈ្ងុយឆ្ងាញ់ប៉ុណ្ណោះទេ តែវាថែមទាំងនាំមកនូវគុណប្រយោជន៍ជាច្រើនដល់សារពាង្គកាយមនុស្សទូទៅ។ អត្ថប្រយោជន៍ទាំងនោះមានដូចជា៖

 ជំនួយប្រព័ន្ធរំលាយអាហារ៖ ផ្លែម្នាស់មានផ្ទុកសារជាតិ bromelain និង enzyme ដែលធ្វើឲ្យ ប្រព័ន្ធរំលាយអាហាររបស់អ្នកដើរបានល្អជាងមុន។ ក្រៅពីនោះ bromelain ក៏បង្ហាញឲ្យឃើញថា អាចកាត់បន្ថយស្នាមជាំ និងខ្ទាំ កាត់បន្ថយរយៈពេលព្យាបាលជំងឺផងដែរ ពោលគឹឆាប់ជាសះស្បើយ។

ជួយ​ឲ្យ​ស្បែក​ស្អាត៖ នៅ​ក្នុង​ទឹក​ម្នាស់​មាន​វីតាមីន C និង beta-carotene ដែលសុទ្ធ​តែ​ជា​សារជាតិ​ទប់​ស្កាត់​នឹង​ភាព​ចាស់​ជរា​បាន​ល្អ​បំផុត។ សារជាតិ​២​នេះ អាច​ជួយ​ឲ្យ​ស្បែក​ប្រឆាំង​​ជាមួយ​នឹង​ស្នាម​ជ្រួញ បរិយាកាស​អាក្រក់ ក៏​ដូច​ជា​កំដៅ​ថ្ងៃ​បាន​ល្អ​បំផុត។ វីតាមីន C ជួយ​ឲ្យ​ស្បែក​បង្កើត collagen ធ្វើ​ឲ្យ​ស្បែក​មិន​យារ​ធ្លាក់ សភ្លឺថ្លាម៉ដ្ឋរលោង។

ល្អសម្រាប់ប្រព័ន្ធភាពស៊ាំ៖ នៅពេលអ្នកឧស្សាហ៍ផឹកទឹកចំរាញ់ចេញពីផ្លែម្នាស់ ប្រព័ន្ធភាពស៊ាំរបស់អ្នកនឹងមាំជាងមុន ។ ប្រសិនបើអ្នកមានរបួស នោះដំបៅរបស់អ្នកនឹងឆាប់ជាជាង អ្នកដែលមិនផឹកទឹកម្នាស់។ យោងតាមការពិសោធន៍របស់អ្នកជំនាញ នៅក្នុងផ្លែម្នាស់សំបូរទៅដោយវីតាមីន C, A, E ដែលធ្វើឲ្យអង់ទីគ័ររបស់អ្នកខ្លាំងជាងមុនបានផងដែរ៕

ប្រភព៖ Phunutoday

Related Articles