We TV Cambodia

ស្លឹកគ្រៃមិនត្រឹមតែជាគ្រឿងទេសធ្វើម្ហូបទេ​ តែវាក៏ជាឪសថដ៏អស្ចារ្យសម្រាប់ព្យាបាលជំងឺផងដែរ

ស្លឹកគ្រៃមិនត្រឹមតែជាគ្រឿងទេសធ្វើម្ហូបទេ​ តែវាក៏ជាឪសថដ៏អស្ចារ្យសម្រាប់ព្យាបាលជំងឺផងដែរ

គល់ស្លឹកគ្រៃ ជាគ្រឿងទេសម្យ៉ាងដែល​មិនត្រឹមតែ​ អាចជួយឲ្យ​អាហារកាន់តែ​មានរស​ជាតិប៉ុណ្ណោះទេ ប៉ុន្តែវា​ក៏ផ្តល់​អត្ថប្រយោជន៍​ជាច្រើន​ដូចជា៖


១. ព្យាបាល​ការ​មករដូវមិនទៀង៖ ស្ត្រីដែលមករដូវមិនទៀង មានការឈឺចាប់​ពេលមករដូវ គួរ​តែទទួលទានប្រេងគ​ល់ស្លឹកគ្រៃ ២-៣ដំណក់​លាយជាមួយ​ម្រេចខ្មៅ​ម៉ត់បន្តិច, លាយ​ចូលគ្នាឲ្យ​រាវ រួចទទួលទាន។
២. ថ្នាំស្ពឹក៖ គល់ស្លឹកគ្រៃ​អាចជួយកាត់បន្ថយ​ការឈឺចាប់​ដូចជា៖ ឈឺធ្មេញ, ឈឺសាច់ដុំ, ឈឺសន្លាក់​ដៃជើង ឬឈឺចាប់ត្រង់​កន្លែងផ្សេងៗទៀត​នៃ ខ្នង​ និង​​​​ ក្បាល។ យក​ប្រេងគល់ស្លឹកគ្រៃ​លាយជាមួយនឹង​ប្រេងដូង បន្ទាប់មក​លាបត្រង់​កន្លែងឈឺចាប់ ឬកន្លែង​ហើម ដើម្បីបំបាត់ការឈឺចាប់​បានយ៉ាង​មាន​ប្រសិទ្ធិភាព។


៣. ជួយកាត់បន្ថយ​ការលើសឈាម៖ អ្នក​ជំនាញ​បាន​ណែនាំ​ថា នៅពេល​អ្នកឡើងឈាម អ្នក​អាចផឹក​ទឹក​គល់ស្លឹកគ្រៃ​មួយកែវ នោះវានឹង​ជួយសម្រក​ឈាម​បាន​យ៉ាងល្អ។
៤. ជំនួយ​ដល់ប្រព័ន្ធសរសៃ​ប្រសាទ៖ គល់ស្លឹកគ្រៃ​មានប្រសិទ្ធិភាពយ៉ាងខ្លាំង​នៅក្នុង​ការជួយព្យាបាល​បញ្ហា​ សរសៃប្រសាទ​មិនប្រក្រតី​ដូចជា៖ ជំងឺបាត់បង់​ការចងចាំ, ជំងឺប្រព័ន្ធ​សរសៃប្រសាទ, ជំងឺបេះដូង, ឆាប់ភ័យ, វិលមុខ, ដំណើរញ័រ។
៦. ប្រឆាំង​នឹង​ជំងឺគ្រុនផ្តាសាយ៖ អ្នកអាចប្រើគល់ស្លឹកគ្រៃ​ដើម្បីព្យាបាល​ជំងឺ​គ្រុនចាញ់, ផ្តាសាយ និង​រងារ។ ​ទទួលទាន​គល់ស្លឹកគ្រៃ​ទាំងស្រស់ ឬបុកយក​ទឹក​ដើម្បី​ផឹក។


៧. ជួយសម្លាប់​មេរោគផ្សិត៖ ប្រេងដែលចម្រាញ់​ចេញពីគល់ស្លឹកគ្រៃ​អាចជួយ​សម្លាប់មេរោគ​ផ្សិត ​នៅក្នុង​ត្រចៀក, ច្រមុះ និង​បំពង់ក។
៨. ប្រឆាំង​នឹងបាក់តេរី៖ គល់ស្លឹកគ្រៃ​ជួយ​ការពារការ​ឆ្លងមេរោគ​នៅ​ក្នុង​របួស, ពោះវៀនធំ, ទ្វារនោម, ប្លោកនោម, ក្រពះ, ពោះវៀន, ប្រូស្តាត និងតម្រងនោម​បានយ៉ាង​មានប្រសិទ្ធិភាព​បំផុត។
ក្រៅពីនេះ តាមការ​សិក្សាជាច្រើន​ផ្សេងទៀត​បង្ហាញថា គល់ស្លឹក​គ្រៃ​មានផ្ទុកនូវសារធាតុ​ប៉ែតាការ៉ូតេអ៊ីន ដែល​ប្រឆាំង​នឹងអុកស៊ីតកម្ម, ជួយការពារ​ពីជំងឺ​មហារីក អាច​ជួយកាត់​បន្ថយ​អាការៈឈឺពោះ, ឆ្អល់ ក្តៅ​ដង្ហើម, ហើមពោះ, ចង់ក្អួត, ក្អួតចង្អោរ និងរាគរូស។

ប្រែសម្រួលដោយ៖ ពិសី

 

Related Articles