We TV Cambodia

ស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម០២ឆ្នាំ នឹងទទួលបានប្រាក់ឧបត្ថម្ភពីក្រសួងទាំង០៣នេះ

ស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម០២ឆ្នាំ នឹងទទួលបានប្រាក់ឧបត្ថម្ភពីក្រសួងទាំង០៣នេះ

ដោយ៖ពេជ្រ

ភ្នំពេញ៖ សម្រាប់ស្រ្តីមានផ្ទៃពោះ និងកុមារដែលមានអាយុក្រោម០២ឆ្នាំ នឹងទទួលបានប្រាក់ឧបត្ថម្ភពីក្រសួងចំនួនបីគឺ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងមហាផ្ទៃ និងក្រសួងផែនការ។ នេះបើតាមសេចក្ដីប្រកាសអន្តរក្រសួងកាលពីថ្ងៃ០៩ មេសា​ ឆ្នាំ​២០២០ កន្លងទៅ។

ក្នុងសេចក្ដីប្រកាសអន្តរក្រសួងនេះបានឲ្យដឹងថា ក្រសួងមានគោលបំណងលើកកម្ពស់សុខុមាលភាពមាតា និងទារក ព្រមទាំងរួមចំណែកដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភរបស់កុមារ ក្នុងគ្រួសារក្រីក្រ ចាប់តាំងពីកូនក្នុងផ្ទៃរហូតដល់អាយុ០២ឆ្នាំ ដើម្បីជំរុញការលូតលាស់ ទាំងកាយសម្បទា​ និងបញ្ញាស្មារតី។

ជាមួយគ្នានេះដែរ ក្រសួងផែនការ នឹងផ្ដល់ទិន្នន័យអត្តសញ្ញាណគ្រួសារក្រីក្រដែលមានសុពលភាពជាប្រចាំ និងផ្ដល់ការគាំទ្រផ្នែកបច្ចេកទេស ដើម្បីបន្ស៊ីទិន្នន័យអត្តសញ្ញាណគ្រួសារក្រីក្រទៅក្នុងប្រព័ន្ធបច្ចេកទេសគ្រប់គ្រងព័ត៌មានរបស់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម០២ឆ្នាំ៕

 

 

 

Related Articles