We TV Cambodia

ស្រូបផ្សែងធូបច្រើនពេកអាចមានបញ្ហាច្រើនមុខ ថែមទាំងបង្កជាជំងឺមហារីក

ស្រូបផ្សែងធូបច្រើនពេកអាចមានបញ្ហាច្រើនមុខ ថែមទាំងបង្កជាជំងឺមហារីក

ប្រជាជននៅ​​​អាស៊ី​អាគ្នេយ៍​ភាគច្រើន​ដុត​ធូប​នៅ​ក្នុង​ពិធី​សាសនា​ផ្សេង​ៗ តែ​ការ​ដុត​ធូប​ច្រើន​នោះ​បង្ក​ជា​ផ្សែង​ខ្មួលខ្មាញ់ ហើយ​យើង​ស្រូប​ចូល​ទៅ​ក្នុង​ខ្លួនបង្កគ្រោះថ្នាក់ទៅវិញ។

រូបភាពតំណាង

ធូប​ត្រូវ​បាន​គេ​ផលិត​ឡើង​ពី​វត្ថុធាតុ​ដើម​ធម្មជាតិ និង​ផ្សំ​ជាមួយ​សារធាតុ​គីមី​ច្រើន​ប្រភេទ។ ផ្សែង​ដែល​ ​ភាយ​ក្រោយ​ត្រូវ​កម្ដៅ មាន​ផល​ប៉ះពាល់​ដល់​សុខភាព​ជាច្រើន​យ៉ាង​ដូចជា​បញ្ហា​ផ្លូវ​ដង្ហើម រលាក​ទង​សួត ហើយ​ការ​ស្រូប​យក​ជាតិ​ធូប​នេះ គ្រោះថ្នាក់​ជាង​ផ្សែង​បារី​ទៅ​ទៀត។ យូរៗទៅ​វា​នឹង​បង្កទៅ​ជាជំងឺ​មហារីក​សរីរាង្គ​ផ្សេង​ៗ។

រូបភាពតំណាង

ធាតុ​ផ្សំ​ខ្លះ​នៅ​ក្នុង​ផ្សែង​ធូប ក្រៅ​ពី​សារធាតុ​បង្ក​មហារីក ហើយ​វា​ក៏​ធ្វើឲ្យ​រលាក​ផង​ដែរ។ មាន​ន័យ​ថា​វា​អាច​នាំ​ឲ្យ​មាន​ជំងឺ​ផ្លូវ​ដង្ហើម​ដូចជា​ជំងឺ​ហឺត ឬ​អាលែកហ្ស៊ី។ ក្រៅពី​ជំងឺ​ប៉ុន្មាន​មុខ​នេះ ការ​ស្រូប​ផ្សែង​ចូល​យូរ​ៗ​ទៅ​បណ្ដាល​ឲ្យ​រលាក​សួត ហើយ​បូក​រួម​អាលែកហ្ស៊ី​រ៉ាំរ៉ៃ​ក៏​បណ្ដាល​ទៅ​ជា​មហារីក​សួត។

រីឯ​ការ​រលាក​បណ្ដាល​មកពី​ផ្សែង​ធូប​វិញ​ ក្លាយ​ជា​រលាក​រ៉ាំរ៉ៃ​នៅ​ក្នុង​ខ្លួន​បាន​ដូចគ្នា។ ក្រៅ​ពី​សួត ថ្លើម ផ្សែង​ធូប​ក៏​នាំឲ្យ​ប៉ះពាល់​ដល់​សុខភាព​បេះដូង​ដូចជា​សរសៃ​ឈាម និង​បេះដូង​ថែម​ទៀត​ផង។ សម្រាប់​អ្នក​មាន​ជំងឺ​បេះដូង​ស្រាប់ បើ​ស្រូប​ផ្សែង​ទៅ​អាច​បណ្ដាល​ឲ្យ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ទៅ​ជា​ស្ទះ​សរសៃ​ឈាម ​ពុក​ផុយ ឬគាំង​បេះដូង​តែម្ដង។

រូបភាពតំណាង

បើផលប៉ះពាល់​ភ្លាម​ៗ​វិញផ្សែង​ធូប​នាំឲ្យ​រកាំ​ភ្នែក ឈឺក្បាល វិល​មុខ ស្ងួត​ស្បែក រលាក​បំពង់​ក ពិសេស​អ្នក​មាន​ផ្ទៃពោះ​ប៉ះពាល់​កូន​ក្នុង​ផ្ទៃ។ ចំណែក​ផ្សែង​ធូប​មូស​វិញ​រឹតតែ​គ្រោះថ្នាក់​ជាង​ផ្សែង​ធូប​ធម្មតា​រាប់​ដង​ឯណោះ៕

 

ប្រែសម្រួល ៖ គឹមសួ

Related Articles