We TV Cambodia

ស្រូតឡើង!! ក្រសួងប្រកាសពេលវេលាប្រឡងចូលសិក្សាឥតគិតថ្លៃលើជំនាញអ្នកកក់ សំបុត្រយន្តហោះហើយ

ស្រូតឡើង!! ក្រសួងប្រកាសពេលវេលាប្រឡងចូលសិក្សាឥតគិតថ្លៃលើជំនាញអ្នកកក់ សំបុត្រយន្តហោះហើយ

យោងតាមការចេញផ្សាយរបស់ក្រសួងទេសចរណ៏ នាថ្ងៃទៅ០៦ ខែមករា ឆ្នាំ២០២១នេះ​ បានឱ្យដឹងថា ក្រសួងទេសចរណ៍ សូមជូនដំណឹងបន្ថែមដល់បេក្ខជន បេក្ខនារី ទាំងអស់ដែលបានដាក់ពាក្យប្រឡងចូលសិក្សាឥតគិតថ្លៃលើជំនាញកក់សំបុត្រយន្តហោះតាមប្រព័ន្ធ AMADEUS ជ្រាបថា កាលបរិច្ឆេទប្រឡងចូលសិក្សានៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ៩:០០នាទី ព្រឹក តាមរយៈអនឡាញ។ ក្នុងវគ្គសិក្សានេះដែរ សិក្ខាកាមទទួលបានចំណេះដឹង និងជំនាញពិតប្រាកដក្រោយបញ្ចប់វគ្គបណ្តុះបណ្តាល ព្រមទាំងទទួលបានឱកាសការងារលើជំនាញកក់សំបុត្រយន្តហោះ កក់សេវាកម្មស្នាក់នៅ ហូបចុក រមណីយដ្ឋានទេសចរណ៍ និងសេវាកម្មកម្សាន្តនានាក្នុង និងក្រៅប្រទេសតាមប្រព័ន្ធ AMADEUS) ។

អត្ថបទដោយ៖ ពីសី

Related Articles