We TV Cambodia

ស្រុកគិរីសាគរ ខេត្តកោះកុង តំបន់រះថ្មីក្រោមថ្វីដៃអភិវឌ្ឍន៍របស់ចិន

ស្រុកគិរីសាគរ ខេត្តកោះកុង តំបន់រះថ្មីក្រោមថ្វីដៃអភិវឌ្ឍន៍របស់ចិន

ស្រុកគីរីសាគរ ខេត្តកោះកុង ដែលជាតំបន់ព្រៃភ្នំ និងស្ទើរតែគ្មានអ្នកស្គាល់ បាននឹងកំពុងរីកមុខមាត់ថ្មីក្រោមការអភិវឌ្ឍន៍របស់ក្រុមហ៊ុនចិន ជាមួយទុនវិនិយោគរាប់ពាន់លានដុល្លារ ក្នុងការគម្រោងយក្សជាច្រើន ដែលត្រូវបានសាងសង់ និងកំពុងបន្តសកម្មភាពអភិវឌ្ឍន៍ឈប់ឈរ។

មកទល់ពេលនេះ មានគម្រោងយក្សជាច្រើនត្រូវបានសាងសង់រួចរាល់ក្នុងតំបន់នេះ ដោយរួមមាន ផ្លូវហាយវ៉េ, ព្រលានយន្តហោះអន្តរជាតិ, សណ្ឋាគារលំដាប់ផ្កាយ៥, កាស៊ីណូ, ការរៀបចំតំបន់ទេសចរណ៍តាមឆ្នេរសមុទ្រ និងកន្លែងវាយកូនហ្គោល។

មិនតែប៉ុណ្ណោះ គម្រោងមួយចំនួនទៀតក៏កំពុងដំណើរការសាងសង់ផងដែរដូចជា ការពង្រីកព្រលានយន្តខ្នាតអន្តរជាតិ និងការសាងសង់តំបន់ទេសចរណ៍ថ្មី ដែលគម្រោងទាំងនេះបានធ្វើឲ្យស្រុកគីរីសាគរ ប្រែមុខមាត់ថ្មី ពីតំបន់ស្ងាតជ្រងំ ទៅជាតំបន់ដែលមានការអភិវឌ្ឍន៍ និងមានមនុស្សទៅកំសាន្តឥតដាច់។

សូមជម្រាបថា ផ្ទៃដីប្រមាណ ៤៥,០០០ហិកតាក្នុងស្រុកគិរីសាគរត្រូវបានរដ្ឋាភិបាលកម្ពុជាធ្វើសម្បទានដល់ក្រុមហ៊ុនចិន Union Development Group ដើម្បីធ្វើការអភិវឌ្ឍន៍ ហើយក្រុមហ៊ុននេះបានបោះទុនវិនិយោគប្រមាណ ៨ពាន់លានដុល្លារឯណោះ ក្នុងការកសាងស្រុកគីរីសាគរឲ្យក្លាយជាតំបន់ដ៏លេចធ្លោមួយ។

អត្ថបទដោយ៖ Nevin

Related Articles