We TV Cambodia

ស្រីៗ! អានអត្ថបទនេះចប់ និងឈប់អន់ចិត្តថាហេតុអ្វីបានជាស្វាមីស្រឡាញ់បានតែដំបូងហើយ?

ស្រីៗ! អានអត្ថបទនេះចប់ និងឈប់អន់ចិត្តថាហេតុអ្វីបានជាស្វាមីស្រឡាញ់បានតែដំបូងហើយ?

ស្នេហា គឺជាការបង្កើតឡើងរវាងមនុស្សពីរនាក់ហើយគ្មានរូបរាងច្បាស់លាស់ទេ។ បើនិយាយពីវិធីសាស្ដ្រវិញ ប្រើអស់ហើយឲ្យតែយកបានបេះដូងនារីដែលខ្លួនស្រលាញ់   មិនថាតាមអង្វរលន់តួយកចិត្តយកថ្លើមមិនឲ្យនាងទាស់ចិន្ដាអ្វីគ្រប់យ៉ាង គឺថាឲ្យតែធ្វើបានធ្វើទាំងអស់ ទោះបីនារីនោះឲ្យស្បថថាមានតែនាងមួយក៏ព្រម។

ប៉ុន្ដែមានរឿងមួយដែលយើងគ្រប់គ្នាតែងតែឧស្សាហ៍បានឮមនុស្សស្រីរអ៊ូមិនចេះដាច់ស្ទើរគ្រប់គ្នាពីរមនុស្សប្រុសដែលខ្លួនស្រលាញ់ថា តើហេតុអ្វីស្រលាញ់យកចិត្តទុកដាក់ ខ្វាយ​ខ្វល់លើនាងបានតែដំបូងពេលផ្ដើមស្នេហ៍?​​ ពេលខ្លះអាចធ្វើឲ្យនាងរបួសដល់ដួងចិត្តស្អិតពេញទ្រូង​​នាងទៀតផង។ វាជាការពិត ជាទូទៅ មនុស្សប្រុសពេលដែលជួបស្នេហ៍ពិតហើយគាត់តែងចង់ឲ្យនារីដែលគាត់​ស្រលាញ់មានសំណាងជាងគេ​​​ មានការរស់នៅល្អ ស្លៀកពាក់ល្អ​​ ហូបចុក ខ្ពស់មុខ ខ្ពស់មាត់ជាងមនុស្សនៅជុំវិញខ្លួននាង ជាហេតុធ្វើគាត់ផ្ដើមគិតគូរច្រើនជាងមុន រវល់កាន់តែច្រើនដើម្បីរកលុយឲ្យបានច្រើននឹងឆាប់បានដល់គោលដៅបានរស់នៅជាមួយអ្នក  រហូតគ្មានពេលឲ្យអ្នកដូចមុន​​ទៀត  តែចំនុចមួយនេះមនុស្សស្រីមួយចំនួនមិនសូវយល់ពីគាត់ទេបែរជារករឿងគាត់​ថាគាត់ប្លែក​ ចាប់ផ្ដើមសង្ស័យគាត់រករឿងថាគាត់គ្មានភាពអែមល្ហែមដូចមុនជាដើម។

 

យ៉ាងណាក៏ដោយក្នុងនាមជាមនុស្សស្រីដែលគាត់ស្រលាញ់អ្នកគួរដឹងចំណុចមួយចំនួនរបស់គាត់ដូចជាពេលគាត់មិនសូវនិយាយស្ដីមានន័យថា គាត់ពិតជាមានរឿងពិបាកក្នុងចិត្តដែលដោះស្រាយមិនទាន់ចេញ ចឹងអ្នកគួរតែនៅក្បែរគាត់​ ឱបគាត់​ព្រោះឱបវាជាភាសាក្នុងបេះដូងដែលមិនត្រូវការនិយាយ។

អត្ថបទដោយ៖ ពិសី

Related Articles