We TV Cambodia

ស្រីៗ! សាកល្បងរៀនធ្វើពោតចំហុយញុំាខ្លួនឯងម្ដងមើល

ស្រីៗ! សាកល្បងរៀនធ្វើពោតចំហុយញុំាខ្លួនឯងម្ដងមើល

ការងារផ្ទះ គឺជាការងារដែលស្រ្ដីគ្រប់រូបគួរតែចេះធ្វើ រៀបចំទុកដាក់ ថែរក្សារ​។ល។ វាជាការងារបន្ទាប់បន្សំមួយ ក្រៅពីការរកលុយ។​ ថ្ងៃនេះ We TV Cambodia សូមណែនាំ ពីរបៀបធ្វើពោតចំហុយឈីស ដែលជាអាហារមួយមុខដែលមានរសជាតិឆ្ងាញ់ ហើយវាក៏ជាអាហារដែលពេញនិយមបំផុតសម្រាប់អ្នកដែលចូលចិត្តញុំា ឈីស។

គ្រឿងផ្សំ៖

១. ពោតកំប៉ុង ១កំប៉ុង

២. ឈីស (ប្រភេទ Mozzarella cheese)

៣. ទឹកជ្រលក់ ម៉ាយូនេស Mayonnaise ៣ស្លាបព្រាបាយ

៤. ស្ករស ១ស្លាបព្រាបាយ

៥. អំបិល ម្រេច បន្តិច

៦. ខ្ទឹមបារាំង ម្ទេសក្រហម ចិញ្ច្រាំម៉ត់

៧. ប៊ឺគ្មានជាតិប្រៃ unsalted butter ១ស្លាបព្រាបាយ

របៀបចម្អិន៖

១. គាស់ពោតកំប៉ុងចាក់ចូលក្នុងចាន ហើយចាក់ខ្ទឹមបារាំងនិងម្ទេសក្រហមចិញ្ច្រាំចូល ដាក់ទឹកជ្រលក់ម៉ាយូនេស ស្ករស អំបិល ម្រេច ចូលហើយលាយចូលគ្នាឲ្យសព្វ។

២. យកខ្ទះបើកភ្លើងតិចៗ រួចដាក់ប៊ឺចូលរហូតប៊ឺរលាយហើយ យើងចាក់ពោតដែលលាយហើយនោះចូលចម្អិន ពេលវាឆ្អិនបន្តិចយើងដាក់ឈីសចូលប្រហែល៥នាទីហើយបិតភ្លើង។

៣. បន្ទាប់មកយើងយកវាទៅចំហុយបន្តនៅក្នុងម៉ាស៊ីនកម្ដៅ២នាទី (ចាក់ពោតដាក់ចានដោយរក្សាទ្រង់ទ្រាយដើម ឈីសនៅពីលើ) រួចជាស្រេច។

អត្ថបទដោយ៖ ពិសី

 

Related Articles