We TV Cambodia

ស្រីៗ៖ អង្គុយធ្វើការច្រើនម៉ោងអាចប្រឈមមុខនិងជម្ងឺទាំងនេះ

ស្រីៗ៖ អង្គុយធ្វើការច្រើនម៉ោងអាចប្រឈមមុខនិងជម្ងឺទាំងនេះ

មនុស្សម្នាក់ៗ តែងតែមានក្ដីស្រម៉ៃ​ចង់​បាន​ការងារ​ក្នុង office មាន​កុំព្យូទ័រ​នៅ​ពី​មុខ ក្នុងម៉ាសុីនត្រជាក់។ ជាក់ស្ដែង​ពេល​ប្រឡូក​ ក្នុង​ជីវិត​ការងារ​បច្ចុប្បន្ន ​មិន​ស្អាត​ដូច​ដែល​អ្នក​ធ្លាប់​សុបិន​នោះ​ទេ។ តើ​អ្នក​ចំណាយពេលប៉ុន្មានឆ្នាំ និងថវិការអស់ប៉ុន្មានដើម្បីសម្រេចគោលបំណងនេះ? តែគួរឱ្យស្ដាយ​​ ​ពេល​មក​ធ្វើការ​បែរជា​ត្រូវ​មាន​ហានិភ័យ​នៃ​​ជំងឺ​ទាំងអស់នេះទៅវិញ។

១,ភ្នែក​ចុះ​ខ្សោយ៖ លក្ខណៈ​នៃ​ជំងឺ​នេះ គឺ​មើល​មិន​ច្បាស់​ ហើយ​ភ្នែក​ចាប់ផ្ដើម​ព្រិល​ពិបាក​ក្នុង​ការ​សម្លឹង ឬអាន។

២,ជំងឺ​បាក់​ទឹកចិត្ត​មាន អារម្មណ៍​ធុញទ្រាន់ ឯកា ទុក្ខ​ព្រួយ មិន​ចង់​រស់នៅ​លើ​លោក​នេះ ពេលអ្នកស្មុគស្មាញ ឬ មានសម្ពាធ។

,ត្រចៀក​មិន​សូវ​វៃ៖ បាត់បង់​ការ​ស្ដាប់ ឬ​មិន​ឮ​អ្វី​ទាំងអស់ ដែល​អាការៈ​នេះ​បណ្ដាល​មក​ពី​ការ​និយាយ​ខ្លាំង​ៗ និង​ការ​ដាក់​កាស​គ្រប់​ពេល។

៤,ធាត់៖ ធាត់​ ​ជា​ជំងឺ​ដែល​ពិបាក​បំផុត​សម្រាប់​ស្ត្រី។ រាងកាយ​បាន​ប្រមូល​ជាតិ​ខ្លាញ់​នៅ​ក្នុង​ផ្នែក​ផ្សេង​ៗ​ ហើយ​មក​ផ្ទុក​នៅ​ម្ដុំ​ក្បាល​ពោះ។ ផល​វិបាក គឺ​មិន​ងាយ​ផ្លាស់​ទី​នៅ​គ្រប់​ទី​កន្លែង ហើយ​បាត់បង់​ទំនុក​ចិត្ត​លើ​ខ្លួនឯង។

ប្រែសម្រួលដោយ៖​ ពិសី

Related Articles