We TV Cambodia

ស្រីៗ៖​ ពូកែរឈ្លោះគ្នាច្រើនពេក​ តោះមកដឹងពីរបៀប​​យល់​ចិត្ត​ទាំងនេះ!

ស្រីៗ៖​ ពូកែរឈ្លោះគ្នាច្រើនពេក​ តោះមកដឹងពីរបៀប​​យល់​ចិត្ត​ទាំងនេះ!

បើ​សិន​ជា​នៅ​ម្នាក់​ឯង​នោះ អ្នក​ប្រហែល​ជា​មិន​បាច់​គិត​ច្រើន​ទេ ព្រោះ​គ្មាន​អ្នក​ណា​ដែល​ត្រូវ​ឲ្យ​គិត។ មនុស្ស​ពីរ​នាក់រស់​នៅ​មិន​ចុះ​សម្រុង​គ្នា គឺ​​ដោយសារ​ ការមិន​យល់​ពី​គ្នា​ ដូច្នេះ​អ្វី​ដែល​ត្រូវ​គិត​គូរ​នោះ ​គឺ​រៀន​ស្វែង​យល់​ពី​គ្នា ខ្វល់ពី​គ្នា​​មិន​មែន​គិត​តែ​ពី​ចិត្ត​ឯង​នោះ​ទេ។ តែ​បើ​សម្រេច​ចិត្ត​ថា​ស្រឡាញ់​គ្នា​ហើយ មនុស្ស​ស្រី​ក៏​គួរ​តែ​រៀន​យល់​ពី​មនុស្ស​ប្រុស​ដូច​គ្នា ដើម្បី​កុំ​ឲ្យ​ឈ្លោះ​ទាស់ទែង​គ្នា​ច្រើន​ពេក៖

១,យល់​ពី​គាត់៖ គាត់​មិន​អាច​ល្អ​គ្រប់​ដប់​ឡើយ​ អាចមាន​ចំណុច​ខ្លះ​គាត់​​មិន​ល្អ ធ្វើ​ឲ្យ​អ្នក​ពិបាក​នឹង​សម្រប​ខ្លួន​ជាមួយ​គាត់។ ពេល​ខ្លះ​គាត់​ឆាប់​ឆេវឆាវ អារម្មណ៍​មិន​ល្អ ហើយ​ពិបាក​គ្រប់គ្រង​ខ្លួន​ឯង​ដែល​ធ្វើ​ឲ្យ​គាត់​នៅ​ឆ្ងាយ​ពី​អ្នក មិន​ខ្វល់​ពី​អ្នក។ បែប​នេះ​ហើយ​ទើប​តម្រូវ​ឲ្យ​អ្នក​ត្រូវ​តែ​យល់​ពី​គាត់ ហើយ​ព្យាយាម​កុំ​បន្ថែម​សម្ពាធ​​ទៀត​ទៅ​បាន​ហើយ ព្រោះ​នៅ​ពេល​គាត់លែង​អី​គ្រប់​យ៉ាង​នឹង​ល្អ​ឡើង​វិញ។

២,ផ្ដល់​សេរី​ភាព​ឲ្យ​គាត់៖ កុំ​ហួងហែង​ ឬ​បិទ​សេរីភាព​គាត់​ពេក ព្រោះ​សម្រាប់​មនុស្ស​ប្រុស​សេរីភាព​គឺ​ជា​រឿង​សំខាន់​បំផុត។ អ្វី​ដែល​សំខាន់​ដែល​អ្នក​គួរ​តែ​គិត​នោះ​គឺ​ថា បើ​គាត់​ពិត​ជា​ស្រឡាញ់​អ្នក​មែន គាត់​នឹង​មិន​ធ្វើ​អ្វី​ដែល​ឲ្យ​អ្នក​ឈឺចាប់​ឡើយ។ មនុស្ស​ស្រី​ដែល​ឲ្យ​សេរីភាព​មនុស្ស​ប្រុស​គ្រប់​គ្រាន់​ គឺ​ជា​គ្រាប់​ពេជ្រ​សម្រាប់​គាត់ ដូច្នេះ​គាត់​នឹង​កាន់​តែ​ស្រឡាញ់​អ្នក​លើស​ដើម។

៣,ផ្ដល់​ការ​គោរព​​៖ អ្នក​ត្រូវ​គោរព​តាម​ជម្រើស​របស់​គាត់​ដូច​គ្នា មិន​មែន​ឲ្យ​គាត់​ធ្វើ​តាម​តែ​ចិត្ត​អ្នក​នោះ​ទេ។ ការ​គោរព​គ្នា​ទៅវិញ​ទៅ​មក​គឺ​ជា​តម្លៃ​ល្អ​បំផុត​សម្រាប់​ស្នេហា។

៤,ការ​យក​ចិត្ត​ទុកដាក់៖  មនុស្ស​ប្រុស​គាត់ពិត​ចង់​បាន​ការ​យក​ចិត្ត​ទុកដាក់​ពី​មនុស្ស​ខ្លួន​ស្រឡាញ់​ខ្លាំង​ណាស់ គ្រាន់​តែ​គាត់​មិន​ដឹង​ថា​ទាមទារ​ពី​អ្នក​ដោយ​របៀប​ណា ព្រោះ​គាត់​មិន​មែន​ជា​មនុស្ស​ស្រី​ដែល​មាន​ការ​ងរង៉ក់ អន់​ចិត្ត​ច្រើន​នោះ​ទេ។

ចាំ​ថា​គ្មាន​មនុស្ស​ណា​ម្នាក់​ល្អ​គ្រប់​យ៉ាង​នោះ​ទេ។ ចំណុច​ខ្លះ​មាន​តែ​ការ​ទទួល​យក ការ​អធ្យាស្រ័យ និង​យោគយល់​ពី​គ្នា​តែ​ប៉ុណ្ណោះ ទើប​អាច​រក្សា​ក្ដី​ស្រឡាញ់​រវាង​គ្នា​នឹង​គ្នា​បាន៕

ប្រែសម្រួលដោយ៖ ពិសី

Related Articles