We TV Cambodia

ស្រាក្រហមល្អសម្រាប់បេះដូង និងជួយបង្កើនការស្ដាប់បានល្អជាងមុន

ស្រាក្រហមល្អសម្រាប់បេះដូង និងជួយបង្កើនការស្ដាប់បានល្អជាងមុន

អ្នកវិទ្យាសាស្រ្ដបានបញ្ជាក់ថា ស្រាក្រហមក៏អាចជួយដល់ការស្ដាប់មិនលឺផងដែរ ព្រោះពួកគេបានរកឃើញសារធាតុម្យ៉ាង នៅក្នុងទំពាំងបាយជូរក្រហម និងនៅក្នុងស្រាក្រហម ដែលអាចជួយការពារ មិនឲ្យបាត់បង់សោតវិញ្ញាណ។

រូបភាពតំណាង

ហើយសារធាតុនេះ ក៏មានទំនាក់ទងជាមួយនឹង ផលប្រយោជន៍នៃបេះដូងផងដែរ ដែលវាអាចការពារមិនឲ្យកើតជំងឺមហារីក និងជំងឺបេះដូង។ យោងតាមការសិក្សារស្រាវជ្រាវរបស់មន្ទីរពេទ្យ Henry Ford នៅទីក្រុង Detroit សហរដ្ឋអាមេរិក បានធ្វើការពិសោធន៍ ទៅលើអ្នកជំងឺដែលមានបញ្ហា ផ្នែកសោតវិញ្ញាណ រួមទាំងអ្នកដែលស្ដាប់មិនលឺ នៅពេលដែលបានឲ្យពួកគេពិសារស្រាក្រហម ជារៀងរាល់ថ្ងៃ និងរយៈពេលយូរមក គេសង្កេតឃើញថា សោតវិញ្ញាណរបស់ពួកគេមានការរីកចំរើន។

ប្រែសម្រួល ៖ គឹមសួ

Related Articles