ស្របពេលដែលទូទាំងពិភពលោក បានកើនឡើងនូវចំនួនអ្នកឆ្លងកូវិដ១៩រហូតដល់ ៨៥,៤៥៩,៤២០ករណី ហើយក្នុងនោះមានមនុស្សសរុប ១,៨៥០,១៤៧នាក់ស្លាប់ និងជាង ៦០លាននាក់ បានជាសះស្បើយ។ ក្នុងនោះផងដែរ ប្រទេសកម្ពុជា គិតត្រឹមថ្ងៃទី ០៤ ខែមករា ឆ្នាំ២០២១ យោងតាមការប្រកាសរបស់ក្រសួងសុខាភិបាល បានឱ្យដឹងថា មិនមានករណីឆ្លងកូវិដ១៩ និងមិនមានអ្នកជាសះស្បើយ។ គួរជម្រាបផងដែថា គិតត្រឹមព្រឹកថ្ងៃទៅ០៣ ខែមករា ឆ្នាំ២០២១ នេះ កម្ពុជាមានចំនួនអ្នកឆ្លងកូវិដ១៩រហូតទៅដល់ ៣៨២ នាក់ ដែលព្យាបាលជាសះស្បើយចំនួន ៣៦២ នៅសល់ចំនួន២០ នាក់កំពុងសម្រាកព្យាបាលនៅតាមតំបន់រៀងៗខ្លួន។
សូមអានសេចក្ដីប្រកាសដូចខាងក្រោម៖
អត្ថបទដោយ៖ ពិសី
