We TV Cambodia

ស្របពេលដែលកត្តាធំៗទាំង២ចំំណុចនេះធ្វើឲ្យតម្លៃមាសឲ្យប្រែប្រួល? តើគួរលក់មាសចេញឬទេ?

ស្របពេលដែលកត្តាធំៗទាំង២ចំំណុចនេះធ្វើឲ្យតម្លៃមាសឲ្យប្រែប្រួល? តើគួរលក់មាសចេញឬទេ?

​ នាពេលបច្ជុប្បន្ននេះ បើនិយាយពីទីផ្សារតម្លៃមាស  យើងសង្កេតឃើញថា មាសចាប់ផ្ដើមឡើងថ្លៃនៅពេលដែលពិភពលោកត្រូវបានវាយប្រហារដោយវីរុសកូវីដ១៩​ ហើយតម្លៃមាសបានហក់ឡើងពីតម្លៃខ្ទង់១៧០០ដុល្លារក្នុងមួយអោន ទៅដល់ជាង ២០០០ដុល្លារក្នុងមួយអោន នៅលើទីផ្សារអន្តរជាតិ។ យ៉ាងណាមិញតម្លៃមាសឡើងថ្លៃមិនបានប៉ុន្មានផងក៏ចាប់ផ្ដើមធ្លាក់ថ្លៃ​មកវិញ បន្ទាប់លេចលឺដំណឹងវ៉ាក់សាំងប្រឆាំងនឹងវីរុសកូវីដ១៩ពោល គឺធ្លាក់ថ្លៃមកខ្ទង់១៧០០ដុល្លារក្នុងមួយអោន។ ខាងក្រោមនេះជាកត្តាដែលអាធ្វើឱ្យតម្លៃមាសលើទីផ្សារមានការប្រែប្រួល៖

កត្តាទី១៖ ប្រសិនបើវ៉ាក់សាំងកូវីដ១៩កាន់តែមានភាពច្បាស់លាស់ថា មានប្រសិទ្ធភាពការពារកូវីដ១៩បានមែននោះតម្លៃមាសឲ្យកាន់តែធ្លាក់​ ព្រោះព័ត៌មាននេះបញ្ជាក់បង្ហាញវ៉ាក់សាំងមានប្រសិទ្ធភាពជួយស្ដារស្ថានភាពសេដ្ឋកិច្ចពិភពលោកឲ្យកាន់តែប្រសើរឡើង។

កត្តាទី២៖ បើព័ត៌មាននៃការចាក់លុយចូលសេដ្ឋកិច្ចរបស់អាមេរិកដើម្បី​ស្ដារស្ថានភាពសេដ្ឋកិច្ចដោយសារផលប៉ះពាល់នៃកូវីដ១៩​ នឹងរុញតម្លៃ​មាសឲ្យកើនឡើង ព្រោះការចាក់លុយចូលក្នុងចរន្តសេដ្ឋកិច្ចនេះនឹងធ្វើឲ្យមានយអតិផរណាហើយប្រាក់ដុល្លារអាមេរិកកាន់តែខ្សោយ ចំណែកមាសកាន់តែឡើងថ្លៃ។

​ លោក សួន សាង អ្នកវិនិយោគ បានឲ្យបង្ហើបថា សំខាន់អ្នកដែលកំពុងមានមាសក្នុងដៃត្រូវដឹងខ្លួនឯងថាខ្លួនជាអ្នកវិនិយោគក្នុងបែបផែនណា។ បើអ្នកជាអ្នកវិនិយោគរយៈពេលវែងអ្នកគួរទុកវា ព្រោះបើយោងតាមក្រុមអ្នកវិភាគបានបង្ហាញថាតម្លៃមាសអាចធ្លាក់ចុះបន្តិច តែវាអាចនឹងហក់ឡើងខ្ពស់វិញនាពេលអនាគត។ បើសិនអ្នកជាអ្នកវិនិយោគរយៈពេលវែងសូមកុំខ្វល់ពីបម្រែបម្រួលរយៈពេលខ្លី ពោលគឺអ្នកទុករក្សាទុកមាស ចាំដល់ពេលណាមួយវាឡើងខ្ពស់ចំណេញសឹមលក់ចេញ។ លោកបានបន្ថែមថា ក្នុងការជួញដូរមាស គឺត្រូវមានភាពអត់ធ្មត់​ ពោលគឺកុំលោភលន ដូចឃ្លាមួយពោលថា”ចង់ចំណេញប្រយ័ត្នដាច់ចំណង”។

អត្តបទដោយ៖​ ពិសី

Related Articles