ដោយៈ ទិន សុខាវុធ
ស្ពានអាកាសថ្មើជើងចំនួនពីរថ្មីទៀត នៅក្នុងទីក្រុងភ្នំពេញ នឹងត្រូវសង់រួចនិងត្រូវដាក់អោយដំណើរការ នៅក្នុងរយៈពេល ៦ ខែខាងមុខនេះ។
ពិធីបើកសម្ពោធការដ្ឋានសាងសង់ស្ពានអាកាសថ្មើជើងទាំងពីរនេះ ត្រូវបានធ្វើឡើងកាលពីសប្តាហ៍មុន ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
យ៉ាងណាម៉ិញ ទីតាំងរបស់ស្ពានអាកាសទីមួយ គឺស្តិតនៅផ្តុំផ្សារដើមគ ចំណែកឯស្ពានអាកាសទី ២ វិញ ស្ថិតនៅត្រង់ភ្លើងស្តុបសន្ធរម៉ុក។
រហូតមកដល់ពេលបច្ចុប្បន្ននេះ នៅក្នងទីក្រុងភ្នំពេញ មានស្ពានអាកាសថ្មើជើងចំនួន ៣ ត្រូវបានសាងសង់ឡើងរួចរាល់ គឺស្ពានអាកាសនៅផ្តុំជម្ពូវ័ន្ធ ស្ពានអាកាសក្នុងខណ្ឌពោធិសែនជ័យ និងស្ពានអាកាសនៅភ្លើងស្តុបនាងគង្ហីង។
មួយវិញទៀត ក្រៅពីទីក្រុងភ្នំពេញ ស្ពានអាកាសថ្មើជើងក៏ត្រូវបានសង់ឡើងនៅក្នុងខេត្តកំពង់ស្ពឺដែរ និងដែលត្រូវបានសម្ពោធដាក់អោយប្រើប្រាស់កាលពីថ្ងៃអាទិត្យកន្លងទៅនេះ៕
