
ដោយៈ ទិន សុខាវុធ
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០១៩ បានសរសេរនៅលើទំព័រ Facebook របស់លោកថា បើមិនមានអ្វីប្រែប្រួលទេ ស្ពានអាកាសនៅក្នុងក្រុងកំពង់ស្ពឺ នឹងត្រូវសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ នៅចុងខែធ្នូ ឆ្នាំ ២០១៩ នេះ។
យោងតាមលោកអភិបាលខេត្ត ស្ពានអាកាសនេះជាជំនួយសប្បុរសធម៌របស់លោកជំទាវ សៀង ចាន់ហេង អគ្គនាយិការក្រុមហ៊ុន ហេងអភិវឌ្ឍន៍ ក្នុងគោលបំណងជួយកាត់បន្ថយការកកស្ទះចរាចរណ៍នៅក្នុងខេត្ត។
លោក វ៉ី សំណាង បានអោយដឹងទៀតថា ស្ពានអាកាសថ្មើរជើងនេះ ត្រូវបានសង់ឡើងតាមស្តង់ដារអន្តរជាតិ បានប្រមាណជា ៥០% ហើយ។ ស្ពាននេះត្រូវធ្វើឡើងពីបេតុងអាកមេ មានប្រវែង ៣០ ម៉ែត្រ កំពស់ ៥.២ ម៉ែត្រ និងទទឹង ៣ ម៉ែត្រ៕
