We TV Cambodia

ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ស្ថិតក្នុងភាពមិនជាក់លាក់ ខណៈភាគីកម្ពុជាមិនទាន់ទទួលឯកសារផ្លូវការ

ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ស្ថិតក្នុងភាពមិនជាក់លាក់ ខណៈភាគីកម្ពុជាមិនទាន់ទទួលឯកសារផ្លូវការ

កាលពីថ្ងៃសុក្រម្សិលមិញនេះ សារព័ត៌មានក្នុងស្រុកជាច្រើនបាននាំគ្នាចុះផ្សាយពី ការប្រកាសរបស់កូរ៉េខាងត្បូងក្នុងការជួយសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ដែលតភ្ជាប់ពីតំបន់ជ្រោយចង្វារ ទៅតំបន់ស្វាយជ្រុំ ធ្វើឲ្យប្រជាពលរដ្ឋជាច្រើនមានការភ្ញាក់ផ្អើល និងសាទរជាខ្លាំង។

ឆ្លើយតបទៅនឹងបញ្ហានេះ ក្រសួងសាធារណការ បានប្រាប់ឲ្យដឹងថា ថ្វីត្បិតភាគីកូរ៉េបានប្រកាសថានឹងជួយសាងសង់ស្ពានឲ្យកម្ពុជាពិតមែន ប៉ុន្តែក្រសួងមិនទាន់ទទួលបានព័ត៌មាន និងឯកសារផ្លូវការណាមួយពីខាងភាគីកូរ៉េ ឬ KOICA នៅឡើយទេ។

ទោះជាយ៉ាងណា លោក វ៉ា ស៊ីមសូរិយា អ្នកនាំពាក្យក្រសួងសាធារណការបានអះអាងថា ភាគីកូរ៉េពិតជាបានប្រកាសពីការជួយសាងសង់ស្ពានដល់កម្ពុជាពិតមែន ហើយកន្លងមកកូរ៉េក៏ធ្លាប់បានបញ្ជាក់ថា ខ្លួនកំពុងសិក្សាលើគម្រោងនេះដែរ ប៉ុន្តែនៅសិក្សាមិនទាន់ចប់នៅឡើយ ហើយភាគីកូរ៉េក៏មិនឲ្យយើងនិយាយនោះដែរ។

អត្ថបទដោយ៖ Nevin

Related Articles