We TV Cambodia

ស្ពានភ្ជាប់ទីក្រុងកោះនរា ដែលចំណាយថវិការ ៣៥លានដុល្លារ នឹងបើកការដ្ឋាននៅព្រឹកនេះ

ស្ពានភ្ជាប់ទីក្រុងកោះនរា ដែលចំណាយថវិការ ៣៥លានដុល្លារ នឹងបើកការដ្ឋាននៅព្រឹកនេះ

ស្ពានភ្ជាប់ពីទីក្រុងកោះពេជ្រ ទៅទីក្រុងកោះនា និងពីកោះនរា ទៅកាន់ផ្លូវជាតិលេខ១ នឹងត្រូវបើកការដ្ឋាននៅព្រឹកថ្ងៃចន្ទនេះហើយ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

ស្ពានតភ្ជាប់នេះដែរ មានចំនួនពីរគឺ ស្ពានមួយតភ្ជាប់ពីទីក្រុងកោះពេជ្រ ទៅកាន់ទីក្រុងកោះនរា ដែលមានប្រវែង ៨២៤ម៉ែត្រ ទទឹង ២៤,៥ម៉ែត្រ ចំណាយទឹកប្រាក់អស់ ៣៥លានដុល្លារ និងរយៈពរលសាងសង់ ៣៥ខែ។ ដោយឡែក ស្ពានតភ្ជាប់មួយទៀត ដែលតភ្ជាប់ពីកោះនរា ទៅផ្លូវជាតិលេខ១ មានប្រវែង ៦០ម៉ែត្រ ទទឹង ២១ម៉ែត្រ គ្រោងចំណាយពេលសាងសង់ ១២ខែ និងថវិកាជាង ១,៦លានដុល្លាអាមេរិក។

សូមបញ្ជាក់ថា នៅកោះនរា ស្ថិតក្នងភូមិសាស្ត្រសង្កាត់និរោធ ខណ្ឌច្បារអំពៅ ត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាតឱ្យក្រុមហ៊ុន OCIC ធ្វើជាទីក្រុងរណបថ្មីលើផ្ទៃដីជាង ១០០ហិកតា។ គម្រោងនេះនឹងត្រូវរៀបចំអភិវឌ្ឍន៍ ដូចទៅនឹងទីក្រុងកោះពេជ្រនាពេលបច្ចុប្បន្នដែរ៕

អត្ថបទដោយ៖ Nevin

Related Articles