We TV Cambodia

ស្ពានពីរកំណាត់ ​ចូលទៅផ្ទះ ប៊ែន ត្រូវបានជនមិនស្គាល់មុខ ដុតអស់ហើយ.!

ស្ពានពីរកំណាត់ ​ចូលទៅផ្ទះ ប៊ែន ត្រូវបានជនមិនស្គាល់មុខ ដុតអស់ហើយ.!

ព្រះវិហារ៖ កំណាត់ស្ពានទាំងពីរ ដែលជាច្រកចូលទៅកាន់ផ្ទះ សកម្មជនការពារព្រៃឈើ និងសត្វព្រៃលោក ប៊ែន ត្រូវបាន ជនមិនស្គាល់មុខ ដុតបំផ្លាញគ្មានសល់ ខណៈដែលហេតុការណ៍នេះ​បានកើត​ឡើងនៅ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។

រូបភាពជាច្រើនសន្លឹក ត្រូវបានអ្នកលេងលើបណ្ដាញសង្គមទំនាក់ទំនង ហ្វេសប៊ុក កំពុងតែចែករំលែក តៗគ្នាយ៉ាងក្ដៅៗ ស្ដែងចេញនូវទឹកចិត្ដអាណិតអាសូជាខ្លាំង ដល់សកម្មជន អភិរក្ស សម្បត្ដិធម្មជាតិ ដែលត្រូវជួប បញ្ហា បង្កឡើងដោយមិនដឹងមុខ។ ស្ពានពីរកំណាត់ ជាមធ្យោបាយឆ្លងទៅកាន់ផ្ទះដ៏កំសត់ចូលទៅក្នុងព្រៃរបស់លោក បេន ឌីវីស ត្រូវបានដុតបំផ្លាញ ឆេះគ្មានសល់។

លោក ប៊ែន ឌីវីស និងគ្រូសារ បានចំណាយពេលវេលា រាប់ឆ្នាំ មករស់នៅក្នុងប្រទេសកម្ពុជា ដោយចំណាយថវិការ ពេលវេលា ផ្ទាល់ខ្លួន ជាមួយនឹងគ្រួសារ ដើម្បីការពារសម្បត្ដិ ធម្មជាតិ នៅកម្ពុជា។ គាត់តែងតែ និយាយប្រាប់ទៅអ្នកជុំវិញខ្លួនថា ការលះបង់ នូវអ្វីដែលគាត់មាន ពេលនេះ គឺគាត់មិនស្ដាយក្រោយនោះទេ សំខាន់ សូមឲ្យតែប្រជាជនខ្មែរទាំងអស់ ចេះរួបរួមគ្នា ស្រលាញ់ ការពារសម្បត្ដិធម្មជាតិ មានព្រៃឈើ សត្វព្រៃ ជាដើម។

គូសបញ្ជាក់ផងដែរថា លោក ប៊ែន ឌីវីស (Ben Devis) កន្លងមកតែងតែ ធ្វើសកម្មភាពជាច្រើន ដែលជាការ ការពារ ព្រៃឈើ និងសត្វព្រៃ។ សកម្មភាពរបស់គាត់ ត្រូវបានប៉ះពាល់ជាខ្លាំង ទៅដល់ជនទុច្ចរិត មួយចំនួនតូចដែលតែងតែលួចកាប់បំផ្លាញ ព្រៃឈើខុសច្បាប់ និងចាប់សត្វព្រៃដើម្បីជាប្រយោជន៍ផ្ទាល់ខ្លួន។ វត្ដមានរបស់លោក ប៊ែន នៅក្នុងតំបន់ទាំងនោះ ​មិនមែនជារឿងល្អសម្រាប់ពួកគេនោះទេ។

អត្ថបទដោយ៖ Stince

Related Articles