We TV Cambodia

ស្ពានឆ្លងទន្លេប្រវែងជាង ១ពាន់ម៉ែត្រមួយទៀត នឹងលេចរូបរាងឡើងនៅដើមខែក្រោយ

ស្ពានឆ្លងទន្លេប្រវែងជាង ១ពាន់ម៉ែត្រមួយទៀត នឹងលេចរូបរាងឡើងនៅដើមខែក្រោយ

ស្ពានឆ្លងកាត់ទន្លេមួយមានប្រវែងជាង ១ពាន់ម៉ែត្រ ដែលភ្ជាប់ស្រុកស្ទឹងត្រង់ខេត្តកំពុងចាម និងស្រុកក្រូចឆ្មារ និងលេចរូបរាងឡើងនៅខែក្រោយនេះ ក្រោមជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន ដោយមានឈ្មោះថា «ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់ ក្រូចឆ្មារ»។

ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់ ក្រូចឆ្មារ នេះត្រូវបានបើកការដ្ឋានកាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ ក្រោមអធិបតីភាពសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ហើយនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ ខាងមុខ សម្តេច ហ៊ុន សែន គ្រោងនឹងអញ្ជើញជាអធិបតីភាពក្នុងពិធីតភ្ជាប់ស្ពានឆ្លងកាត់ទន្លេមេគង្គថ្មីមួយនេះទៀតផងដែរ។

គួរឲ្យដឹងផងដែរថា ស្ពាននេះជាស្ពានទី៨ ហើយដែលចិនបានជួយសាងសង់ឲ្យកម្ពុជា ដែលកន្លងមក ចិនបាន ជួយសាងសង់ស្ពានចំនួន៧ ហើយនៅកម្ពុជាដូចជា ស្ពានកោះធំខេត្តកណ្តាល, ស្ពានជ្រោយចង្វា២, ស្ពានសេកុង ខេត្តស្ទឹងត្រែង, ស្ពានព្រែកក្តាម, ស្ពានព្រែកតាមាក់, ស្ពានមេគង្គ-ស្ទឹងត្រែង និងស្ពានព្រែកសំរោង ក្រុងតាខ្មៅ។

សូមបញ្ជាក់ថា ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់ ក្រូចឆ្មារ មានប្រវែងសរុប ១,១៣១ម៉ែត្រ និងទទឺង ១៣,៥ម៉ែត្រ និងចំណាយទឹកប្រាក់អស់ប្រមាណ ៥៧លានដុល្លារ។

អត្ថបទដោយ៖ Nevin

Related Articles