
ដោយៈ ទិន សុខាវុធ
គំរោងសាងសង់ស្ពានថ្មីមួយទៀត ឆ្លងកាត់ទន្លេបាសាក់ ដោយភ្ជាប់សង្កាត់ព្រែកប្រាទៅនឹងខណ្ឌច្បារអំពៅ កំពុងត្រូវបានសិក្សាដោយក្រុមការងារបច្ចេកទេសរបស់រដ្ឋាលរាជធានីភ្នំពេញ។
យោងតាមរដ្ឋបាលរាជធានីភ្នំពេញ គំរោងសាងសង់ស្ពាននេះត្រូវបានធ្វើឡើង ក្នុងគោលបំណងដោះស្រាយបញ្ហាស្ទះចរាចរណ៍ នៅតំបន់ច្បារអំពៅនិងស្ពានអាកាសក្បាលថ្នល់។
ជាក់ស្តែង ក្រុមការងារបច្ចេកទេសរបស់រដ្ឋបាលរាជធានីភ្នំពេញ នឹងចុះសិក្សាពីទីតាំងដែលនឹងត្រូវសាងសង់ស្ពាន និងចុះស្រង់ស្ថិតិប្រជាជនដែលនឹងរងផលបះពាល់ ពីការសង់ស្ពានថ្មីនេះ។
យ៉ាងណាម៉ិញ រហូតមកទល់ពេលបច្ចុប្បន្ននេះ មានស្ពានឆ្លងកាត់ទន្លេបាសាក់ចំនួន ៤ ហើយ ដែលត្រូវបានសាងសង់គឺ ស្ពាន់ព្រះមុនីវង្ស សាងសង់ក្នុងឆ្នាំ ១៩៦០, ស្ពានតាខ្មៅ ក្នុងឆ្នាំ ២០១៥, ស្ពានកោះធំ ក្នុងឆ្នាំ ២០១៦, និងស្ពានជ្រៃធំ ក្នុងឆ្នាំ ២០១៧ ៕
