We TV Cambodia

ស្ទើរមិនគួរឲ្យជឿ ត្រឹម២ខែប៉ុណ្ណោះ ការនាំចេញស្រូវរបស់វៀតណាមកើនឡើងរហូតដល់២៧%

ស្ទើរមិនគួរឲ្យជឿ ត្រឹម២ខែប៉ុណ្ណោះ ការនាំចេញស្រូវរបស់វៀតណាមកើនឡើងរហូតដល់២៧%
ការប្រមូលផលស្រូវនៅប្រទេសវៀតណាម (ប្រភព៖ Google)

វៀតណាមបាននាំចេញស្រូវប្រមាណ ៨៩០,០០០តោន បើគិតជាទឹកប្រាក់ប្រមាណជា ៤២០លានដុល្លារត្រឹមតែរយៈពេល ២ខែដំបូងប៉ុណ្ណោះក្នុងឆ្នាំ២០២០នេះ។ បើគិតរយៈពេលដូចគ្នាទៅនឹងឆ្នាំមុន ស្រូវមានការកើតឡើងរហូតដល់២៧% និងគិតជាតម្លៃមានការកើនឡើង ៣២,៦% នេះបើយោងតាមរដ្ឋមន្រ្តីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ។ នេះមានន័យថា តម្លៃស្រូវរបស់វៀតណាមលក់បានក្នុងតម្លៃថ្លៃជាងមុន។

ការប្រមូលផលស្រូវនៅប្រទេសវៀតណាម (ប្រភព៖ Google)

លោក Le Thanh Tung អនុប្រធាននាយកដ្ឋានដាំដុះដំណាំរបស់ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម បានមានប្រសាសន៍ថា «ដោយសារតែការកើនឡើងនៃតម្រូវការនេះហើយ ទើបធ្វើអោយស្រូវមានតម្លៃថ្លៃ ហើយការនាំចេញស្រូវរបស់វៀតណាមក៏កើនឡើងពីមួយឆ្នាំទៅមួយឆ្នាំផងដែរ»។ លោកក៏បានបន្ថែមថា សូម្បីតែតម្លៃស្រូវនៅទីផ្សារក្នុងស្រុកក៏មានការកើនឡើងផងដែរ។

ការប្រមូលផលស្រូវនៅប្រទេសវៀតណាម (ប្រភព៖ Google)

ប្រែសម្រួលដោយ៖ Nevin

ប្រភព៖ ក្រៅស្រុក

Related Articles