We TV Cambodia

ស្ទីវចប ៖ ដាស់តឿនកុំឱ្យមានការសោកស្ដាយដូចរូបលោក

ស្ទីវចប ៖ ដាស់តឿនកុំឱ្យមានការសោកស្ដាយដូចរូបលោក
Steve Jobs ( ប្រភពៈ Google )

លោកស្ទីវចបគឺជាស្ថាបនិកក្រុមហ៊ុន Apple និងត្រូវបានគេចាត់ទុកថាជាជនបដិវត្តន៍បច្ចេកវិទ្យា ដែលធ្វើឲ្យមានការផ្លាស់ប្ដូរពិភពលោក។ លោកគឺជាមហាសេដ្ឋីទី១១០និងជាបុគ្គលដែលមានឥទ្ធិពលទី១៧ក្នុងលោក។ មនុស្សភាគច្រើនបានដឹងនិងកោតសរសើរពីភាពជោគជ័យនៃបុគ្គលរូបនេះតែពួកគេមិនសូវបានដឹងច្បាស់ពីភាពទុក្ខសោកពិសេសសគឺភាពស្ដាយក្រោយក្នុងជីវិតរបស់លោកឡើយ។

Steve Jobs ( ប្រភពៈ Google )

មុនពេលលោកលាចាកលោកនេះទៅនៅឆ្នាំ២០១១ ស្ទីវចបបានបន្សល់ទុកនូវបណ្ដាំសម្រាប់ដាស់តឿនដល់មនុស្សជំនាន់ក្រោយកុំឲ្យមានភាពស្ដាយក្រោយដូចរូបលោកថា “អ្នកអាចជួលមនុស្សឲ្យបើកឡានឲ្យអ្នកបញ្ជាមនុស្សឲ្យរកលុយឲ្យអ្នកតែអ្នកមិនអាចជួលនរណាម្នាក់ឲ្យមកឈឺជំនួសអ្នកបានឡើយ”។

Steve Jobs ( ប្រភពៈ Google )

អត្ថន័យក្នុងបណ្ដាំនេះគឺលោកចង់ប្រាប់ដល់ជនទូទៅឲ្យចេះស្រឡាញ់ថែទាំសុខភាពខ្លួនឲ្យបានល្អ ព្រោះថាបើទោះជាអ្នកជាបុគ្គលជោគជ័យ មានទ្រព្យសម្បត្តិដល់កម្រិតណាក៏ដោយក៏វាគ្មានន័យអ្វីទាំងអស់ប្រសិនបើអ្នកកំពុងស្ថិតនៅលើគ្រែជំងឺដែលគ្មានសង្ឃឹមនឹងអាចរស់រានបន្តទៀតនោះ។

រាល់ភាពទទួលស្គាល់ពីអ្នកដទៃ និងទ្រព្យសម្បត្តិទាំងអស់ដែលលោកធ្លាប់មានមោទនភាពពីមុនមកវាបានសាបរលាបបន្តិចម្ដងៗ ហើយប្រែជាខ្សោះឥតន័យនៅចំពោះមុខសេចក្ដីមរណៈក្នុងពេលខាងមុខនេះ ”

Steve Jobs ( ប្រភពៈ Google )

 

អត្ថបទៈ គឹមសួ

Related Articles