We TV Cambodia

ស្ថាបនិក TiKTok លោក Zhang Yiming ជាមហាសេដ្ឋីចិនវ័យ ៣៥

ស្ថាបនិក TiKTok លោក Zhang Yiming ជាមហាសេដ្ឋីចិនវ័យ ៣៥

ដោយ៖ ស្រីពេជ្រ

TikTok បានក្លាយជាកម្មវិធីមួយដែលទាក់ទាញចំណាប់អារម្មណ៍អ្នកប្រើប្រាស់អ៊ិនធឺរណែតចាប់តាំងពីចាប់ផ្តើមដំណើរការក្នុងឆ្នាំ 2016 ដែលមានអ្នកប្រើប្រាស់សកម្មប្រចាំខែចំនួន 500 លាននាក់ទូទាំងពិភពលោកនិងទាក់ទាញចំណាប់អារម្មណ៍ក្រុមហ៊ុនបច្ចេកវិទ្យាធំៗដូចជា Facebook និង Google ។

ទស្សនាវដ្តី Forbes បានប៉ាន់ប្រមាណថាទ្រព្យសម្បត្តិសុទ្ធរបស់ លោក ចាង មានចំនួន ១៦,២ ពាន់លានដុល្លារដែលធ្វើឱ្យគាត់ក្លាយជាមហាសេដ្ឋីចំណាត់ថ្នាក់ទី ៩ នៅប្រទេសចិន។ លោកចាងជាម្ចាស់ភាគហ៊ុនប្រមាណជា ២៤% នៃក្រុមហ៊ុនប៊ីតឌីត។

គួរបញ្ជាក់ផងដែរថា បុរសវ័យ ៣៥ ឆ្នាំរូបនេះធ្លាប់ល្បីល្បាញម្តងមកហើយចាប់តាំងពីបានបង្កើតក្រុមហ៊ុនប៊ីប៊ីធី​ កាលពីឆ្នាំ ២០១២ ដែលធ្វើឱ្យគាត់ទទួលបានចំណាត់ថ្នាក់នៅក្នុងបញ្ជី Forbes China ៣០ ក្រោម ៣០ ក្នុងឆ្នាំ ២០១៣។

Related Articles