We TV Cambodia

ស្ថានភាពរបស់បុរីនៅតែមានតម្រូវការខ្ពស់និងមានការកើនឡើងបន្ថែមទៀតនាពេលអនាគត

ស្ថានភាពរបស់បុរីនៅតែមានតម្រូវការខ្ពស់និងមានការកើនឡើងបន្ថែមទៀតនាពេលអនាគត
រូបភាពឯកសារ

អ្នកជំនាញ៖ អ្នកអភិវឌ្ឍន៍លំនៅឋានក្នុងប្រទេសកម្ពុជាបានលើកឡើងថា ទោះបីជាតម្រូវការនៃការផ្គត់ផ្គង់ផ្ទះលំនៅឋានជូនអតិថិជនមិនទាន់ឆ្លើយតបខ្ពស់ក៏ពិតមែន។ក៏ប៉ុន្តែទីផ្សារនៃរស់នៅផ្ទះប្រភេទបុរីនិងការសាងសង់បុរីនៅតែមានការកំណើនកើនឡើងជាលំដាប់ដោយមិនមានការធ្លាក់ចុះទេនាពេលអនាគត។

ស្ថានភាពនៃការទិញនិងរស់នៅផ្ទះប្រភេទបុរីមិនទាន់មានសញ្ញានៃការធ្លាក់ចុះទេលើបញ្ហមួយនេះ។ ពីព្រោះវិស័យលំនៅឋានប្រភេទបុរីក្នុងប្រទេសកម្ពុជាកំពុងមានផាសុខភាពល្អ ហើយក៏កំពុងមានតម្រូវការនិងការផ្គត់ផ្គង់ខ្ពស់ជូនអតិថិជនច្រើនជាងមុនផងដែរ។

ថ្វីត្បិតការផ្គត់ផ្គត់មិនទាន់ឆ្លើយតបយ៉ាងទូលំទូលាយទៅនឹងលំនឹងលើការរស់នៅរបស់ប្រជាពលរដ្ឋលើវិស័យផ្ទះបុរីក៏ដោយក៏អ្នកអភិវឌ្ឍន៍លំនៅឋានកំពុងព្យាយាមបង្កើតគម្រោងសាងសង់បន្ថែមទៀតអោយស្របទៅនឹងតម្រូវការនៃការរស់នៅផ្ទះប្រភេទបុរីនិងក្នុងគោលបំណងឆ្លើយតបទៅតម្រូវការផ្ទះលំនៅឋានចំនួន៥០០០០ខ្នងក្នុងមួយឆ្នាំ។

ដោយសារការរស់ក្នុងបុរីកំពុងទទួលបានការចាប់អារម្មណ៍ ខ្ពស់ធ្វើអោយលោក កូយ សីហាប្រធានផ្នែកលក់របស់បុរីធីវីស្តាបាននិយាយថា ស្ថានភាពនៃការរស់នៅក្នុងបុរីមានការកើនឡើង ដោយយើងមើលឃើញថា ស្ថានភាពនៃការសាងសង់បុរីមានចំនួនច្រើន​ រាប់ចាប់តាំងពីបុរីមានឈ្មោះពីមុនស្រាប់និង បុរីកំពុងបង្កើនថ្មី។​

លោកកូយ សីហាមានប្រសាសន៍ថា​៖« ទីផ្សាររបស់បុរីមិនងាយធ្លាក់ចុះទេ​ព្រោះថាគម្រោងក៏ចេះតែបង្កើនឡើងច្រើន ដោយយើងមើលឃើញជាក់ស្តែងហើយថាអតិថិជនដែលចាប់អារម្មណ៍ការរស់នៅក្នុងបុរីភាគច្រើនគឺជាអតិថិជនដែលមានគ្រួសារថ្មី។ លោកបន្តថា៖« កំណើននៃការរៀបការរបស់យុវវ័យសម័យថ្មីធ្វើអោយកំណើននៃការត្រូវការផ្ទះលំនៅឋានរឺតតែមានតម្រូវការខ្ពស់។ ដូច្នេះតម្រូវការនៃស្នាក់នៅលំនៅឋានមានការកើនឡើងដូចគ្នា។»

បន្ទាប់ពីស្ថានភាពនៃផ្គត់ផ្គង់លំនៅឋានចេះតែកើនឡើងហើយទីផ្សារនៃការសាងសង់មិនទាន់ឆ្លើយតបទៅតាមតម្រូវការបានទូលំទូលាយក៏ប៉ុន្តែអ្នកជំនាញមិនបានលើកឡើងថាវិស័យនៃការរស់នៅបុរីមានការធ្លាក់ចុះទេ។

លោកកូយ​ សីហាប្រធានផ្នែកលក់ទូទៅរបស់បុរីធីវីស្តាបានថ្លែងថា​៖​« ក្រុមហ៊ុនបុរីធីវីស្តាគិតថាវិស័យខាងលើមិនធ្លាក់ចុះនោះទេនាពេលអនាគត  ព្រោះការសាងសង់ត្រូវបានកើនឡើងជាប្រចាំទោះបីជាមិនទាន់ឆ្លើយតបបានទាំងស្រុងក៏ពិតមែន។ ហើយក៏មិនធ្លាក់ចុះដោយសារបុរីចាប់ផ្តើមថយចេញពីកណ្តាលក្រុងទៅតំបន់ជាវនោះដែរ។​ក្នុងលក្ខណះដែលសេដ្ឋកិច្ច និងស្ថានភាពនយោបាយក្នុងប្រទេសមិនអំណោយផលទើបវិស័យមួយអាចប្រឈមតែវាជាបញ្ហាតូចតែប៉ុណ្ណោះ។»

លោកបន្តថា៖«ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនមានកត្តា២យ៉ាង ទី១ គឺទាក់ទងនិងតម្លៃ ហើយតម្លៃនោះគឺតម្លៃនៃការសាងសង់លំនៅឋាននិងស្ថានភាពនៃចំណូលរបស់គាត់ តើអាចធានាតុល្យភាពគ្នាបានដែរ​ឫអត់?​ និង ទី២គឺ គុណភាព ដោយសំណង់មានគុណភាពយ៉ាងណានេះជាកត្តាសំខាន់ដែលបង្ហាញថាការសាងសង់បុរីគឺមានគុណភាព និងមានស្ថេរភានយូរអង្វែងសម្រាប់ការស្នាក់នៅ។»

ប្រធានផ្នែកលក់ដដែលរូបនេះបានលើកឡើងថា៖« បុរីធីវីស្តារនៅតែគិតថាវិស័យលំនៅឋានប្រភេទបុរីមិនធ្លាក់ចុះនោះទេ ព្រោះថាក្រុមហ៊ុនបុរីធីវីស្តាផ្ទាល់បានលក់អស់គម្រោងចំនួន៤ធំៗមកហើយ។ដោយនាពេលសព្វថ្ងៃក្រុមហ៊ុនកំពុងធ្វើការលក់យ៉ាងសកម្មហើយបុរីគ្រោងនឹងបង្កើតគម្រោងសាងសង់បន្ថែជាច្រើនទៀត៕»

ដោយ៖ ឧត្ដម

Related Articles