We TV Cambodia

ស្ថានភាពទេសចរណ៍ស្ងប់ស្ងាត់ខ្លាំង បន្ទាប់ពីថ្ងៃឈប់សម្រាកត្រូវបានបញ្ចប់

ស្ថានភាពទេសចរណ៍ស្ងប់ស្ងាត់ខ្លាំង បន្ទាប់ពីថ្ងៃឈប់សម្រាកត្រូវបានបញ្ចប់
ភ្ញៀវទេសចរណ៍ចេញទៅកំសាន្តតំបន់សមុទ្រ (ប្រភព៖ ក្រសួងទេសចរណ៍)

កាលពីសប្ដាហ៍ទី៣ ក្នុងខែសីហា ពោលគឺក្នុងកំឡុងថ្ងៃឈប់សម្រាករយៈពេល ៥ថ្ងៃដែលរដ្ឋាភិបាលបានសងសម្រាប់ការខកខានឈប់សម្រាកកាលពីពេលចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលកន្លងទៅ ភ្ញៀវទេសរចណ៍នៅទូទាំងប្រទេសបានកើនឡើងខ្លាំងគួរឲ្យកត់សម្គាល់។

ភ្ញៀវទេសចរណ៍ចេញទៅកំសាន្តក្នុងថ្ងៃឈប់សម្រាក (ប្រភព៖ ក្រសួងទេសចរណ៍)

ផ្ទុះទៅវិញ បន្ទាប់ពីថ្ងៃឈប់សម្រាកបានកន្លងផុតទៅ ចំនួនភ្ញៀវទេសរចណ៍ ក៏ដូចជាអ្នកធ្វើដំណើរកំសាន្តក្នុងប្រទេសហាក់មានការថមថយមកវិញ ដោយនៅតាមតំបន់ទេសចរណ៍នានាពុំឃើញមានមនុស្សកកកុញដូចកាលពីថ្ងៃឈប់សម្រាកឡើយ។

ភ្ញៀវទេសចរណ៍ចេញទៅកំសាន្តក្នុងថ្ងៃឈប់សម្រាក (ប្រភព៖ ក្រសួងទេសចរណ៍)

ការថមថយនូវចំនួនភ្ញៀវទេសចរណ៍នេះដែរ បណ្ដាលមកពីកត្តាជាច្រើនដូចជា ថវិការ, ការងារ និងការសិក្សាជាដើម ដោយសារតែពួកគេត្រូវការបំពេញការងាររៀងៗខ្លួនដើម្បីរកចំណូលឡើងវិញ។ មួយវិញទៀត សិស្សមួយចំនួនក៏ត្រូវត្រៀមខ្លួនសម្រាប់ការចូលរៀនឡើងវិញ និងការប្រលងដែលនឹងត្រូវរៀបចំឡើងនាពេលឆាប់ៗខាងមុខនេះផងដែរ។

ភ្ញៀវទេសចរណ៍ចេញទៅកំសាន្តក្នុងថ្ងៃឈប់សម្រាក (ប្រភព៖ ក្រសួងទេសចរណ៍)

សូមរំលឹកថា ក្នុងរយៈពេល ៥ថ្ងៃនៃការឈប់សម្រាកកន្លងទៅនេះ ភ្ញៀវទេសចរណ៍ដែលចេញដំណើរកំសាន្តនៅទូទាំងប្រទេសមានចំនួន ១,៤៥៩,៣៨៦នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួនប្រមាណ ១,៤៤៥,២៣៨នាក់ និងភ្ញៀវអន្តរជាតិមានចំនួនប្រមាណ ១៤,១៤៨នាក់។

អត្ថបទដោយ៖ Nevin

Related Articles