
រយៈពេលប្រមាណជា ២ខែចុងក្រោយនេះ ស្ថានភាពនៃជំងឺកូវីដ១៩ នៅកម្ពុជា ក៏ដូចជាពិភពលោកទាំងមូល ហាក់មានភាពស្ងប់ស្ងាត់ ដោយមិនសូវមានផ្ទុះព័ត៌មានច្រើនញឹកញាប់ដូចកាលពីពេលឆ្លងរីករាលដាលដំបូងនោះទេ។

ទោះជាយ៉ាងណា យោងតាមទិន្នរបស់គេហទំព័រ worldometers បានបង្ហាញថា ចំនួនអ្នកឆ្លងកូវីដ១៩ គិតមកត្រឹមថ្ងៃទី១៧ ខែសីហានេះ បានកើនដល់ ២១,៨២៦,៤៥០នាក់ និងអ្នកស្លាប់ចំនួន ៧៧៣,០៧២នាក់ ដែលចំនួននេះមិនបានបង្ហាញពីសញ្ញាណដែលបង្ហាញថា កូវីដ១៩ នឹងរលាយទៅនៅពេលឆាប់ៗខាងមុខនេះទេ។
ដោយឡែក ស្ថានភាពក្នុងតំបន់អាស៊ានវិញ ចំនួនអ្នកឆ្លងនូវតែបន្តកើនឡើង និងអ្នកស្លាប់ក៏បន្តកើនឡើងដូចគ្នា ហើយបើគិតមកទល់ពេលនេះអ្នកឆ្លងទូទាំងតំបន់អាស៊ានមានចំនួនជាង ៣៧ម៉ឺននាក់ និងអ្នកស្លាប់ចំនួន ៩,០៥៨នាក់។

សូមជម្រាបថា គិតមកត្រឹមថ្ងៃទី១៧ ខែសីហានេះចំនួនអ្នកឆ្លងកូវីដ១៩ នៅកម្ពុជាមានចំនួន ២៧៣នាក់ អ្នកជាសះស្បើយចំនួន ២៣៨នាក់ និងមិនមានអ្នកស្លាប់នោះទេ។
អត្ថបទដោយ៖ Nevin
