We TV Cambodia

ស្ថានភាពកសិកម្មនៅប្រទេសកម្ពុជា

ស្ថានភាពកសិកម្មនៅប្រទេសកម្ពុជា

ដោយ៖ ហួ ឆេងស៊ីម

ភ្នំពេញ៖ កម្ពុជា ជាប្រទេសមួយមានវិសាលភាពជាងគេនៅជ្រោយឥណ្ឌូចិនភ្នែកធនធានធម្មជាតិ។ មគ្គុទេ្ទសក៏របរបុរាណខ្មែរតែងប្រកបរបរចិញ្ចឹមជីវិតតាមផ្លូវសុចរិតជាដរាបពិសេសរបរកសិកម្ម។ ប៉ុន្តែរបរនេះតែងតែកើតមានជាបញ្ហារាប់មិនអស់នៅក្នុងជីវិតប្រចាំថ្ងៃជាហេតុនាំអោយស្ដែងចេញជាយោបល់របស់ប្រជាជនមួយចំនួនយល់ថា កសិកម្មនៅកម្ពុជា ជាកសិកម្ម យថាផល។

កសិកម្មសំដៅទៅលើការធ្វើស្រែចំការដំនាំឬដាំដុះដំនាំផ្សេងៗ។ យថាកម្មគឺអ្វីៗដែលទទួលបាន មានសភាពមិនទៀងទាត់គឺបានតាមសភាពចៃដន្យតាមដំណើរ។ តាមធម្មតានៅប្រទេសកម្ពុជាតាំងពីកំណើតទឹកដីមកប្រជាពលរដ្ឋខ្មែរប្រកបរបរកសិកម្មមានចំនួនប្រមាណ៩០%។

សេវាកម្មក្នុងវិស័យកសិកម្មពួកគេច្រើនធ្វើទៅតាមបែបលំនាំកសិកម្មយថាផល ពីជំនាន់មួយទៅជំនាន់មួយពីសម័យកាលមួយទៅសម័យកាលមួយជាបន្តបន្ទាប់ស្រដៀងៗគ្នាទាំងតំបន់ស្រែក៏ដូចជាតំបន់ចម្ការច្បារដំនាំ។ មានភស្ភុតាងជាក់ស្ដែងជាច្រើនដែលកំណត់ន័យសេចក្ដីនេះដូចជា ដីជាប្រភពផ្ដល់ទីតាំងរបស់ដំនាំ។ ការធ្វើស្រែលើដីចាស់ដដែលៗស្រូវដដែលៗពីមួយឆ្នាំទៅមួយឆ្នាំជាហេតុធ្វើអោយដីងាយនឹងប្រែជាដីខ្សោះជីជាតិ។ គ្មានហេតុផលអ្វីផ្សេងក្រៅពីធ្វើស្រូវនៅលើដីចាស់មួយមុខប៉ុណ្ណោះ។

រីឯប្រភពទឹកស្រោចស្រពមានដូចជា ការជីកស្រះ ជីកប្រឡាយ ជីកអាងស្តុបទឹកលើភ្នំ ទប់ទំនប់ប្រព័ន្ធធារាសាស្រ្ត តាមលក្ខណ:បច្ចេកទេស ក្នុងទិសដៅផ្គត់ផ្គង់ទឹកបានគ្រប់គ្រាន់ដល់ការងារធ្វើស្រែជំការឈានរហូតដល់ធ្វើស្រែប្រាំងថែមទៀតផង។ សម្ភារៈ ឬឧបករណ៏ទាន់សម័យមានដូចជា ត្រាក់ទ័រ គោយន្ត ម៉ាស៊ីនបូមទឹក ម៉ាស៊ីនច្រូតកាត់ បោកបែប។ ចំពោះដីវិញ កសិករមានសមត្ថភាពចេះប្រើជីគីមីផ្សំ និងជីធម្មជាតិ ក្រៅពីនេះក្រសួងកសិកម្មបានបង្កើតមជ្ឈមមណ្ឌលធ្វើពិសោធន៏ដំនាំស្រូវ តាមតំបន់ តាមស្រុក តាមខេត្ត ។

ប្រជាជនបានលើកឡើងថា«កសិកម្មនៅកម្ពុជាគឺជាកសិកម្ម យថាផលនោះពុំមានលក្ខណ:ត្រឹមត្រូវទាំងស្រុងនោះទេពីព្រោះបច្ចុប្បន្នវិស័យកសិកម្មត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់យ៉ាងខ្លាំងពិសេសបានបង្កើតនូវក្រសួងធនធានទឹកដែលរបបមុនៗពុំមានឡើយ»។ ទាំងផ្នែកធនធានទឹក ពូជបច្ចេកទេសទីផ្សារលក់ផលិតផល បណ្ដាញធារាសាស្រ្ដ បណ្តាញគមនាគមន៏ ទូរគមនាគមន៏ មធ្យោបាយដឹកជញ្ជូន រាជរដ្ឋាភិបាលកំពុងជំរុញយ៉ាងមមាញឹក និងខ្លាំងក្លា ហើយជាបណ្ដើរៗនេះផងដែរក៏មានការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ ប្រទេសធ្លាប់មានកិតិ្តស័ព្ទល្បីល្បាញលើឆាកអន្តរជាតិ ក្នុងនាមជាពលរដ្ឋខ្មែរពិសេសក្នុងនាមជាសិក្ខាកាមជន យើងត្រូវខិតខំរៀនសូត្រលើគ្រប់វិស័យជាពិសេសផ្នែកកសិកម្មឲ្យមានភាពប្រែក្លាយខ្លួនជាធនធានមនុស្សប្រកបដោយសមត្ថភាព ថាមពលរួមចំណែក និងអភិវឌ្ឍប្រទេសជាតិឲ្យថ្គុំថ្កើង៕

Related Articles