We TV Cambodia

ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ៖ ពលរដ្ឋកម្ពុជាអាចបើកអាជីវកម្ម និងធ្វើដំណើរក្នុងប្រទេសថៃបានឡើងវិញហើយ

ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ៖ ពលរដ្ឋកម្ពុជាអាចបើកអាជីវកម្ម និងធ្វើដំណើរក្នុងប្រទេសថៃបានឡើងវិញហើយ
រដ្ឋាភិបាលថៃអនុញ្ញាតឲ្យបើកអាជីវកម្មឡើងវិញ (ប្រភព៖ Google)

យោងតាមសេចក្ដីជូនដំណឹងរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បានឲ្យដឹងថា រាជរដ្ឋាភិបាលថៃបានចេញសេចក្ដីប្រកាសបន្ធូរបន្ថយវិធានការរឹតបន្តឹង ដើម្បីសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន និងស្ដារសេដ្ឋកិច្ចឡើងវិញផងដែរ។

ក្នុងសេចក្ដីប្រកាសនោះដែរ ក៏បានអនុញ្ញាតឲ្យប្រជាជនថៃ ក៏ដូចជាប្រជាខ្មែរដែលប្រកបអាជីវកម្មក្នុងប្រទេសថៃអាចបើកដំណើរការ និងអាចធ្វើដំណើរបានឡើងវិញផងដែរ។ ខាងក្រោមនេះជា សេចក្ដីជូនដំណឹងរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ៖

សេចក្ដីជូនដំណឹងរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ (ប្រភព៖ ហ្វេសប៊ុក)
សេចក្ដីជូនដំណឹងរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ (ប្រភព៖ ហ្វេសប៊ុក)

អត្ថបទដោយ៖ Nevin

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *