We TV Cambodia

ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី ជូនដំណឹងដល់ប្រជាពលរដ្ឋកម្ពុជាក្នុងប្រទេសម៉ាឡេស៊ីអំពីការត្រលប់មកប្រទេសកម្ពុជា​វិញ

ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី ជូនដំណឹងដល់ប្រជាពលរដ្ឋកម្ពុជាក្នុងប្រទេសម៉ាឡេស៊ីអំពីការត្រលប់មកប្រទេសកម្ពុជា​វិញ
លោកស្រី រ័ត្ន ម៉ានី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី (ប្រភព៖ Google)

យោងតាមសេចក្ដីជូនដំណឹងរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី០១ ខែឧសភាម្សិលមិញបានឲ្យដឹងថា ពលរដ្ឋ សិស្សនិស្សិត ពលករ ពលការីនី ដែលបានខកខានដំណើរវិលត្រឡប់ទៅប្រទេសកម្ពុជាកាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ ឲ្យដឹងថា ដោយមានការឯកភាពជាគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា ឲ្យបងប្អូនអាចធ្វើដំណើរត្រឡប់ទៅកម្ពុជាវិញក្នុងអំឡុងពេលនៃការរិតបន្តឹងការធ្វើដំណើររបស់រដ្ឋាភិបាលម៉ាឡេស៊ីដែលកំពុងនៅជាធរមាន និងឲ្យបានស្រមតាមលក្ខខណ្ឌដែលអាជ្ញាធរម៉ាឡេស៊ីតម្រូវឲ្យស្ថានទូតចេញលិខិតបញ្ជាក់ជូនបងប្អូន ដែលមានបំណងចាកចេញពីប្រទេសម៉ាឡេស៊ីក្នុងអំឡុងពេលនេះ សូមបងប្អូនផ្ដល់ព័ត៌មានទៅកាន់ស្ថានទូត និងធ្វើតាមការណែនាំរបស់ស្ថានទូត។ ខាងក្រោមនេះជាសេចក្ដីជូនដំណឹងរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី៖

សេចក្ដីជូនដំណឹងរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី (ប្រភព៖ ហ្វេសប៊ុក)
សេចក្ដីជូនដំណឹងរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី (ប្រភព៖ ហ្វេសប៊ុក)

គូសបញ្ជាក់ផងដែរថា កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ ពលរដ្ឋកម្ពុជាដែលស្ថិតក្នុងប្រទេសម៉ាឡេស៊ីបានរៀបចំធ្វើដំណើរមកកាន់ប្រទេសកម្ពុជាវិញ ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជាបានស្នើសុំឲ្យប្រជាពលរដ្ឋមានការយោគយល់ និងស្នាក់នៅប្រទេសម៉ាឡេស៊ីបន្តទៀតជាបណ្ដោះអាសន្នសិន ដោយសារតែក្នុងកំឡុងពេលនោះ កម្ពុជាកំពុងតែមានការរីករាលដាលនៃជំងឺ COVID-19 ហើយចំនួនអ្នកឆ្លងក៏មានការកើនឡើងដែរកាលពីកំឡុងពេលនោះ។ ដូច្នេះដើម្បីទប់ស្កាត់ការរីករាលដាលរដ្ឋាភិបាលបានសម្រេចឲ្យប្រជាពលរដ្ឋដែលស្ថិតក្នុងប្រទេសម៉ាឡេស៊ីស្នាក់នៅទីនោះបន្តទៀតសិន។ ប៉ុន្តែទោះបីជាយ៉ាងណា បើគិតមកទល់ពេលនេះ កម្ពុជាពុំមានអ្នកឆ្លងជំងឺ COVID-19 បន្ថែមទៀតទេ ហើយពេលនេះរដ្ឋាភិបាលក៏បានអនុញ្ញាតឲ្យបងប្អូននៅប្រទេសម៉ាឡេស៊ីអាចវិលត្រឡប់មកកម្ពុជាបានវិញផងដែរ។

អត្ថបទដោយ៖ Nevin

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *