We TV Cambodia

ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ៖ រាជរដ្ឋាភិបាលថៃ សម្រេចដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេល ១ខែបន្ថែមទៀត

ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ៖ រាជរដ្ឋាភិបាលថៃ សម្រេចដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេល ១ខែបន្ថែមទៀត
នាយករដ្ឋមន្ត្រីថៃ លោក Prayuth Chan-Ocha (ប្រភព៖ Google)

យោងតាមសេចក្ដីជូនដំណឹងរបស់ស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃ បានប្រកាសថា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19 រាជរដ្ឋាភិបាលថៃបានសម្រេចដូចខាងក្រោមនេះ៖

១, បន្តដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេលមួយខែបន្ថែមទៀត ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០នេះ

២, បន្តអនុវត្តវម្រាមគោចរ ដែលហាមមិនឲ្យប្រជាជនរដ្ឋចេញពីផ្ទះ ចាប់ពីម៉ោ ១០យប់ ដល់ម៉ោង ៤ព្រឹក

៣, តម្រូវឲ្យមានការរឹតត្បឹតនៃការផ្លាស់ទីរបស់ប្រជាពលរដ្ឋ រួមទាំងការធ្វើដំណើរពីខេត្តមួយ ទៅខេត្តមួយ និងហាមមិនឲ្យប្រមូលផ្ដុំគ្នាជាសាធារណៈ

៤, បន្តហាមមិនឲ្យមានជោះងហោះហើរពាណិជ្ជកម្មទាំងអស់ចូលប្រទេសថៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ លើលែងតែយន្តហោះយោធា ឬរដ្ឋ, ការចុះបន្ទាន់, ការចុះដោយសារបញ្ហាបច្ចេកទេស, យន្តហោះជំនួយមនុស្សធម៌, វេជ្ជសាស្ត្រ, ឬសម្ភារៈសង្គ្រោះពាក់ព័ន្ធនឹង COVID-19, យន្តហោះដឹកពលរដ្ឋថៃចូលប្រទេសវិញ, និងយន្តហោះដឹកជញ្ជូនទំនិញ។

ខាងក្រោមនេះជាសេចក្ដីជូនដំណឹងរបស់ស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃ៖

សេចក្ដីជូនដំណឹងរបស់ស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃ (ប្រភព៖ ហ្វេសប៊ុក)

អត្ថបទដោយ៖ Nevin

Related Articles