We TV Cambodia

ស្ត្រី៖ សម្រាលកូន​ប៉ុន្មាន​ដង ទើប​មិន​ធ្វើ​ឲ្យប៉ះពាល់ដល់​ស្បូន​?

ស្ត្រី៖ សម្រាលកូន​ប៉ុន្មាន​ដង ទើប​មិន​ធ្វើ​ឲ្យប៉ះពាល់ដល់​ស្បូន​?

បើ​និយាយ​ចំពោះ​នារី​គ្រប់រូប ស្បូន ​ពិតជា​សំខាន់​ណាស់ ជាពិសេស ក្នុងការ​សម្រាលកូន​តែម្តង​។ ដូចនេះ តើ​ស្ត្រីគ្រប់រូប ​គួរតែ​សម្រាលកូន​ប៉ុន្មាន​ដង ទើប​មិន​បំផ្លាញ​ស្បូន​របស់ខ្លួន​? ​ជាធម្មតា ពេលដែល​នារី​មាន​រដូវ មានន័យថា ពេញក្រមុំ ជា​ពេលដែល​នារី​អាច​សម្រាល កូន​បាន​ហើយ​។ ប៉ុន្តែ​ប្រសិនបើ​អ្នក ​មានកូន​ក្នុងពេល​វ័យក្មេង​ពេក អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់ សុខភាព និង​ស្បូន​​។

ដូច្នេះ អ្នក​អាច​ចាប់ផ្តើម​យក​កូន​ នៅពេលដែល​អ្នកមាន​អាយុ​ចាប់ពី​២៣ ឆ្នាំ​ឡើងទៅ។ ចំនួន​កូន​ដែល​អ្នក​អាច​សម្រាល​បាន គឺ​ចន្លោះ​ពី​២​ទៅ​៣​ ទើប​អាច​ការពារ​ស្បូន អ្នក​បានល្អ ដោយ​ធ្វើ​ឲ្យ​ស្បូន​អ្នក​មិន​ងាយ​កើត​មហារីក ​ព្រមទាំង​មិន​ងាយ​ប្រឈម​នឹង​ជំងឺ មហារីក​សុដន់​ផងដែរ​។ ហេតុដូចនេះហើយ អ្នក​ម្តាយ​ អាច​យក​ត្រឹម​៣​បាន​ហើយ ​ទើប​មិន​បំផ្លាញ​សុខភាព ស្បូន​របស់​អ្នក​។

ប្រែសម្រួលដោយ៖ ពិសី

Related Articles