We TV Cambodia

អ្នកជំងឺកូវីដ១៩ ដែលនៅចុងក្រោយគេនោះ បានជាសះស្បើយហើយ

អ្នកជំងឺកូវីដ១៩ ដែលនៅចុងក្រោយគេនោះ បានជាសះស្បើយហើយ

ដោយ៖ពេជ្រ

ភ្នំពេញ៖ អ្នកជំងឺកូវីដ១៩ដែលនៅចុងក្រោយគេនោះ គឺទទួលបានការព្យាបាលជាសះស្បើយហើយ ក្នុងថ្ងៃ១៦ ឧសភា ឆ្នាំ២០២០នេះ។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល។

ក្រសួងបន្តថា  ពុំរកឃេីញករណីជំងឺ​ COVID-19​ ថ្មី​ទេ ដែលជាសរុបកម្ពុជាមានករណីជំងឺកូវីដ១៩​សរុបចំនួន​១២២ករណី​​ដដែល​ និង មានករណីជាសះស្បេីយមួយករណីថ្មី​​ទៀតក្នុងថ្ងៃនេះ។

បន្ថែមពីនេះ កម្ពុជាមិនមានអ្នកជំងឺកូវីដ១៩ ដែលកំពុងសម្រាកព្យាបាលទៀតឡើយ ចំណែកករណីជាសះស្បេីយសរុបមានចំនួន១២២នាក់ ក្នុងនោះមាន ស្រ្តី៣៨នាក់ និងបុរសចំនួន៨៤នាក់ រីឯករណីស្លាប់គ្មាននោះទេ​ ។

យ៉ាងណាមិញ ក្រសួងនៅតែអំពាវនាវ ទោះបីពុំរកឃេីញករណីថ្មីក៏ដោយ​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វេីអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសជិតខាងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ នៅឡេីយ​ ។
ជាពិសេស ត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត​ ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌​ ពិធីជប់លៀង​ ការចាក់ធុងបាសរាំ​  និងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជាអង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​។
សូមបញ្ជាក់ថា​ កម្ពុជារកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​  ហើយគិតត្រឹមថ្ងៃនេះកម្ពុជាមានអ្នកជំងឺជាសះស្បើយអស់ហើយ៕

Related Articles