We TV Cambodia

ស្ដី្រ និង ការចូលរួមចំណែកលើ វិស័យអាជីវកម្មអនឡាញ (វីឌីអូ)

ស្ដី្រ និង ការចូលរួមចំណែកលើ វិស័យអាជីវកម្មអនឡាញ (វីឌីអូ)

មុខរបរលក់ផលិតផលតាមអនឡាញបច្ចុប្បន្ន នៅកម្ពុជា មានប្រជាប្រិយគួរជាទីកត់សំគាល់ ដែលភាគច្រើន អាជីវករ មិនសូវជាមានបុរសប៉ុន្មានទេ ហើយមនុស្សវ័យចំណាស់ក៏មិនសូវជាមានប៉ុន្មានដែរ មានច្រើនជានារី វ័យក្មេងជំទង់ ជាមួយនឹងរូបសម្រស់ស្រស់ស្អាត នឹងពូកែរវោហា និយាយយ៉ាងស្ទាត់ជំនាញ លើការផ្សព្វផលិតផលរបស់ខ្លួន។ ផលិតផលដែលត្រូវបានផ្សព្វផ្សាយលក់ តាមការសង្កេតឃើញ មានច្រើន លើប្រភេទ គ្រឿងសម្អាង សម្លៀកបំពាក់ និងប្រភេទ ថ្នាំជំនួយសម្រស់ ដែលសុទ្ធសឹង ជាគ្រឿងពេញនិយមខ្លាំង ពីបណ្ដាមិត្ដនារី ដែលមានចំណូលចិត្ដក្នុងការតុបតែងខ្លួន។

ការផ្លាស់ប្ដូរគំនិត បែងចែកពេលវេលា ដើម្បីរកចំណូល ក្រៅពីម៉ោងធ្វើការ វាជារឿងល្អណាស់ទៅហើយ ចំពោះស្រី្ដ ប៉ុន្ដែទន្ទឹមនឹងការរៀបចំពេលវេលាបានយ៉ាងនេះ ក៏មានចំណុច មិនល្អមួយចំនួនបានកើតឡើង ចេញពីទង្វើរ នៃអាជីវករអនឡាញទាំងនោះដែរ។ ចំនុចអាក្រក់ដែលត្រូវបានគេសង្កេត មានការប្រើប្រាស់ ពាក្យសម្ដី មិនសមរម្យ ការបង្ហាញកាយវិការខ្វះសីលធម៌ បូករួមទាំងការស្លៀកពាក់ ស៊ិចស៊ី ជាមួយផង។

អ្នកស្រី លឹម វីរីយ៉ា ក៏បានចែករំលែកអំពី ចំណេះដឹង និងបទពិសោធន៍មើលឃើញមួយចំនួន ទាក់ទងនឹងស្ដ្រី ក្នុងវស័យការងារអនឡាញ។

ខាងក្រោមគឺជា កិច្ចសម្ភាសផ្ទាល់​របស់អ្នកស្រីជាមួយ WETV អំពីប្រធានបទ៖ ស្ដី្រ និង ការចូលរួមចំណែកលើ វិស័យអាជីវកម្មអនឡាញ។

អត្ថបទដោយ៖ Stince

 

Related Articles