ភ្នំពេញ៖ បច្ចុប្បន្ន កម្ពុជានៅតាមបណ្ដាខេត្ដ ក្រុងជាច្រើន ជាពិសេសទីក្រុងភ្នំពេញ កំពុងតែត្រូវប៉ាន់ ទីផ្សារ នៃការវិនិយោគយ៉ាង ខ្លាំងក្នុងវិស័យពាណិជ្ជកម្មអគារ។ យ៉ាងណាមិញ ការមើលឃើញជាក់ស្ដែង អគារធំតូចជាច្រើន កំពុងតែលូតលាស់ជាបន្ដបន្ទាប់គ្នាឥតឈប់ឈ ដោយបង្ហាញពីសក្ដានុពលនៃការអភិវឌ្ឈសេដ្ឋកិច្ចយ៉ាងរឹងមាំល្អប្រសើរ។ ទន្ទឹមគ្នានេះដែរ សណ្ឋាគារលំដាប់ អន្ដរជាតិ របស់អាមេរិក ឈ្មោះ Hilton Phnom Penh Hotel ក៏កំពុងតែបង្ហាញវត្ដមាន គ្រឹះនៅក្នុងភ្នំពេញ ក្រោមគម្រោងវិនិយោគរបស់ ក្រុមហ៊ុន Hilton Hotel and Resort សហការជាមួយ គម្រោងអភិវឌ្ឍន៍អចលនទ្រព្យក្រុម ហ៊ុន GFC។
គម្រោងសណ្ឋាគារ Hilton Phnom Penh មានចំនួន ២៨០បន្ទប់ រួមទាំងភោជនីយដ្ឋានបរិភោគអាហារពេញមួយថ្ងៃ ភោជនីយដ្ឋានពិសេស ហាងកាហ្វេ កន្លែងទទួលភ្ញៀវ កន្លែងសម្រាក កន្លែងហាត់ប្រាណ អាងហែលទឹកផងដែរ។ Hilton Phnom Penh ស្ថិតនៅម្ដុំក្បែរផ្សារធំថ្មីភ្នំពេញ និងអគារវឌ្ឍនៈ ដែលមានចម្ងាយប្រមាណ ៩ គីឡូម៉ែត្រពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
Hilton Hotel and Resort មានទីតាំងដើមនៅ រដ្ឋតិចសាស សហរដ្ឋអាមេរិក ហើយចាប់ផ្ដើមគម្រោងដំបូងនៅ ក្នុងឆ្នាំ ១៩១៩ មកទល់ពេលនេះ មានអាយុកាលប្រមានជា១០០ឆ្នាំមកហើយ ហើយគម្រោង វិនិយោគមួយនេះ មានប្រមាណជាមិនតិចជាត ៧ ប្រទេសលើពិភពលោកបូករួមទាំងកម្ពុជាផងដែរ។
អត្ថបទដោយ៖ អឿ អ៊ុយ