We TV Cambodia

ស្ងាត់ៗ ម្ចាស់បទ«មនុស្សស្រីមានសង្សារច្រើនមិនមែនសុទ្ធតែសាវា»បំពេញក្ដីស្រមៃ បើកហាងសម្លៀកបំពាក់មួយកន្លែង ក្រៅពីអាជីពសិល្បៈ

ស្ងាត់ៗ ម្ចាស់បទ«មនុស្សស្រីមានសង្សារច្រើនមិនមែនសុទ្ធតែសាវា»បំពេញក្ដីស្រមៃ បើកហាងសម្លៀកបំពាក់មួយកន្លែង ក្រៅពីអាជីពសិល្បៈ

តារាចម្រៀងស្រី រូបស្រស់ សាច់សខ្ចី ដួង វីរៈនិច្ខ ដែលប្រិយមិត្តគ្រប់គ្នា ស្គាល់នាងតាមរយះការផ្ទុះបទ«មនុស្សស្រីមានសង្សារច្រើនមិនមែនសុទ្ធតែសាវា» របស់ផលិតកម្ម សាន់ដេ នោះ ទីបំផុតបានសម្រេច ក្តីបំណងបើកមុខរបរអាជីវកម្មក្រៅសិល្បៈមួយ  ដោយកញ្ញាសម្ពោធហាងកាលពីម្សិលមិញមានឈ្មោះ «Baby Flower Fashion»

តារាចម្រៀងប្រឹមប្រិយ ដែលជាក្មួយស្រីរបស់តារាចម្រៀងប្រុសលោក ខាន់ ចេមស៍ ជ្រកនៅទ្រនំផលិតកម្មសាន់ដេដូចគ្នាផងដែរនោះ កំពុង

ស្រូបប្រជាប្រិយភាពខ្លាំងពីអ្នកគាំទ្រ ដែលបានវិវឌ្ឍខ្លួនពីអាជីពជាតារាម៉ូដែល និងជាអតីតជាស្រីស្អាតលេខ ២ ប្រចាំឆ្នាំ ២០១៤ កញ្ញា វីរៈនិច្ច ធ្វើឱ្យភ្ញាក់ផ្អើលពីមហាជនខ្លាំង ក្រោយពីបានសម្រេចចូលពិភពសិល្បៈចម្រៀង ហើយក៏មានទីផ្សារល្អឡើងជាបន្តបន្ទាប់។ ហាងថ្មី «Baby Flower Fashion» នោះ គឺជាហាងលក់សម្លៀកបំពាក់សម្រាប់ស្ត្រី មានទីតាំងនៅតំបន់ចម្ការដូង។

វីរៈនិច្ច បានបង្ហោះសារអធិប្បាយពីពាក្យរកស៊ីតាមអ៊ីនស្តាក្រាមថា«កូនសោឆ្ពោះទៅរកភាពជោគជ័យក្នុងអាជីវកម្ម និងក្នុងជីវិត គឺភាពស្មោះត្រង់សមត្ថភាពក្នុងការទទួលយក និងផ្តល់មតិយោបល់មានចេតនាល្អ មានភាពរឹងមាំនៃចរិតលក្ខណៈ និងជំនឿចិត្តលើគោលការណ៍របស់មនុស្សម្នាក់» បង្កការចាប់អារម្មណ៍ពីអ្នកលេងបណ្តាញសង្គម។ ស្រីស្រស់រាងខ្ពស់ស្រឡះ  រូបនេះ ក៏ធ្លាប់ប្រាប់អ្នកសារពត៏មាន ពីការត្រៀមប្រាក់ដាក់ទុនរកស៊ីដែរថា៖ «បច្ចុប្បន្ននេះ នាងខ្ញុំក៏បានធ្វើជាតំណាងចែកចាយធំមួយដែរឲ្យផលិតផលរបស់ពូខ្ញុំ ខាន់ ចេមស៍ ជិតកន្លះឆ្នាំហើយ ខណៈនេះក៏អាចជាឱកាសសិក្សាស្វែងយល់បន្ថែមទុកជាទុនគំនិត ដើម្បីឈានទៅរកការធ្វើអាជីវកម្មខ្លួនឯងតែម្តង។ ចំពោះដើមទុនវិញ នាងខ្ញុំបានត្រៀមប្រាក់ចន្លោះពីចំនួន ៥ ម៉ឺនដុល្លារ ទៅចំនួន ១០ ម៉ឺនដុល្លារ»ឯណោះ។

អត្ថបទដោយ៖ ពិសី

Related Articles