We TV Cambodia

ស្ងាត់ៗរូបភាព Pre-wedding លោក អាន គុណកូឡា ត្រូវបានបង្ហោះ ផ្អើលអស់អ្នកគាំទ្រផ្ញើសារការជូនពរ

ស្ងាត់ៗរូបភាព Pre-wedding លោក អាន គុណកូឡា ត្រូវបានបង្ហោះ ផ្អើលអស់អ្នកគាំទ្រផ្ញើសារការជូនពរ

តារាចម្រៀងបែបស្រទាប់យុវវ័យដែលមិនត្រឹមតែមានទឹកដមសម្លេងយ៉ាងក្រអូនក្រអៅ នឹងសម្រស់យ៉ាងស្រស់សង្ហា ហើយជ្រកក្រោមទ្រនំផលិតកម្ម M នោះ បានធ្វើឲ្យអ្នកគាំទ្រមានការ ភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពេលដែល រូបភាពថត Pre-Wedding ជាច្រើនសន្លឹករបស់លោក ត្រូវបានបណ្ដែតខ្លួនលើបណ្ដាញសង្គមហ្វេសប៊ុក។


មានអ្នកគាំទ្រជាច្រើនបានធ្វើការ Comment, Share ថែមទាំងលាយឡំទៅនឹងពាក្យជូនពរសិរិសួស្ដី ដល់គូស្វាមី ភរិយាស្រស់ស្អាតមួយគូនេះ។

កាន់តែពិសេសជាងនេះទៅទៀតនោះ បើយោងតាមការ ការណែរនាំរបស់ ប្រិយមិត្ដគាំទ្ររបស់លោក បានបង្ហាញពីឈ្មោះគណនីហ្វេសប៊ុកកូនក្រមុំដ៏ស្រស់ស្អាតម្នាក់នេះ ដែលមានឈ្មោះថា Oun Khounch ប៉ុន្ដែសម្រាប់ម្ចាស់ហ្វេសប៊ុក សាម៉ីខ្លួន មិនទាន់មានអ្វីជាប្រតិកម្មនោះទេ ដោយឡែកចំពោះ គណនីហ្វេសប៊ុក ផ្លូវការបស់លោក អាន គុណកូឡា(Ann Kun Kola) បានចែករំលែកបន្ដដោយភ្ជាប់មកជាមួយនឹងសារត្រេកអរក្ដុកក្ដួលរំភើបចំពោះថ្ងៃពិសេសមួយនេះ។


ប៉ុន្ដែយ៉ាងណាក៏ដោយ បើទោះបីជាមានរូបភាជាច្រើនសន្លឹក ត្រូវបានស្ដែងឡើងដោយ ក្រុមហ៊ុនភ្នាក់ងារសេវាកម្មថតរូប Image hunter Photograpy ក៏ដោយក្ដី សម្រាប់ថ្ងៃជ័យឲ្យច្បាស់លាស់នោះនៅមិនទាន់មានការបង្ហាញនៅឡើយទេ សូម្បីតែម្ចាស់ សាម៉ីខ្លួន ក៏មិនបានបញ្ជាក់ប្រាក់ដល់អ្នកគាំទ្ររបស់គាត់ដែរ។

ប្រភពរូបភាព៖ Image Hunter Photogarphy

អត្ថបទដោយ៖ Stince

Related Articles